ដំណើរកម្សាន្ត ទៅ សហរដ្ឋអាមេរិក លើកនេះ កែវ ចាន់និមល លេងស្ទីលសម្លៀកបំពាក់ប្លែកភ្នែក គ្រប់ម៉ូត!

អាមេរិក៖ បន្ទាប់ពីមានភាពមមាញឹក ជាមួយការងារសិល្បៈ សឹងតែរកពេលដកឃ្លា មិនចង់បាន អ្នកនាង ចាន់​ កែវនិមល បានដឹកដៃកូនស្រីសំណព្វចិត្ត ទៅកម្សាន្តដល់ទៅ ទឹកដីសហរដ្ឋអាមេរិកឯណោះ។ស្របពេលនោះដែរ ពិធីការិនីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតសម្រស់ដ៏ស្រស់សោភា ក្មេងជាងវ័យរបស់នាង ជាមួយកូនស្រីដ៏គួរឲ្យស្រលាញ់ អមដោយទេសភាពស្រស់ត្រកាលនៅទីនោះតែម្ដង។ទន្ទឹមនឹងនេះដែរ អ្វីដែលធ្វើឲ្យទស្សនិកជនរាល់គ្នា ​មានការចាប់អារម្មណ៍ខ្លាំងនោះគឺ ចាន់ កែវនិមល បានរៀបចំតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ប្លែកៗ និងមានម៉ូតចម្រុះពណ៌គួរឲ្យទាក់ទាញខ្លាំងណាស់។ តាមរយៈរូបភាពជាច្រើនសន្លឹកដែល តារាស្រីកូនមួយរូបនេះ បានបង្ហោះក្នុងបណ្ដាញសង្គម ឃើញថា និមល ជ្រើសរើសជាមួយខោអាវមានស្ទីលថ្មីៗ កំពុងពេញនិយម សាកសមជាអ្នកម្ដាយសម័យថ្មី និងត្រូវជាមួយបរិយាកាសនិងទេសភាពដ៏ស្អាតនៅទីនោះទៀតផង។លើសពីនេះ មានហ្វេនៗជាច្រើន បានសរសើរពីការលេងខ្លួន បានយ៉ាងសមសួន និងមើលទៅលេចធ្លោរបស់នាងមិនដាច់ពីមាត់នោះទេ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម ៖
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល
ស្ទាយ៍សម្លៀកបំពាក់របស់ ចាន់ កែវនិមល