តារាស្រីទាំងនេះហើយ ដែលហ្វេន ចង់ឃើញពួកគេរៀបការ ខ្លាំងបំផុត!

ថៃ៖ ជាទូទៅមិនថាតារាចម្រៀងឬតារាសម្តែងនោះទេ ភាគច្រើនអ្នកគាំទ្រតែងតែមិនចង់ឃើញពួកគេរៀបការ ឬមានគូស្នេហ៍ឡើយ ព្រោះគេអាចនឹងមិនសូវមានពេល ប្រឡូកក្នុងវិស័យសិល្បៈដូចមុន ហើយពេលខ្លះថែមទាំងបាត់បង់ប្រជាប្រិយភាពទៀតក៏មាន។ ប៉ុន្តែចម្លែកអីតារាស្រីទាំងនេះ បែរជាអ្នកគាំទ្រចង់ឃើញពួកគេមានស្នេហា ហើយថែមទាំងចង់ឃើញពួកគេរៀបការទៅវិញ។ ចង់ដឹងថាតើតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖១. May Pitchy បើទោះបីជាតារាសម្តែងស្រីស៊ិចស៊ីរូបនេះ​ ទើបតែបែកបាក់ស្នេហាថ្មីថ្មោងក៏ពិតមែន ប៉ុន្តែមិត្តភក្តិ និងអ្នកគាំទ្រនៅតែចង់ឃើញនាងបានជួបស្នេហ៍ពិត និងបានរៀបការចូលគូស្នេហ៍តារាដទៃយ៉ាងខ្លាំង។ ជាក់ស្តែងពេលនេះស្រាប់តែបានលេចលឺដំណឹងល្ហៀងៗថា Mayកំពុងតែសាងស្នេហាថ្មីជាមួយកម្លោះសង្ហាម្នាក់ដែលមិនមែនជាអ្នកសិល្បៈ។ ក្រោយពីបានទទួលដំណឹងនេះភ្លាមធ្វើឲ្យគ្រប់គ្នាចាប់ផ្តើមតាមដាន ហើយរិតតែចង់ដឹងថាបុរសម្នាក់នោះជាអ្នកណា។
May Pitchy
២. Baifern PimchanokBaifernជាតារាសម្តែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយឡែកទោះបីជាមានភាពល្បីល្បាញ ឯរូបសម្រស់ក៏ស្រស់ស្អាតប៉ុន្តែតារាស្រីរូបហាក់ដូចជាអភ័ព្វស្នេហ៍ណាស់។ ហើយចាប់តាំងពីបែកគ្នាជាមួយតារាសម្តែងប្រុសTop រួចមកនាងនៅតែមិនទាន់ព្រមបើកចិត្តទទួលស្នេហាថ្មីនៅឡើយទេ។ យ៉ាងណាមិញអ្នកគាំទ្រចង់ឃើញBaifernមានស្នេហាម្តងទៀតដើម្បីមើលថែគ្នាទៅវិញទៅមក ហើយបានឈានដល់ការរៀបការទៀតកាន់តែល្អ។
Baifern Pimchanok
៣. Cheer Thikhamporn អាចនិយាយបានថានាងជាតារាស្រីមួយរូប ដែលមិនសូវនិយាយពីរឿងស្នេហារបស់ខ្លួននោះទេ ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថាCheer នឹងបានជួបស្នេហាពិត ជួបបុរសម្នាក់ដែលល្អដែលអាចរួមរស់ជាមួយនាងអស់មួយជីវិត។
Cheer Thikhamporn
៤. Aff Taksaorn ទោះបីជាតារាស្រីរូបនេះបានលែងលះគ្នាជាមួយស្វាមី និងមានកូនមួយរួចហើយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែចង់ឃើញAffរៀបការម្តងទៀត និងមានគ្រួសារមួយដែលពេញលេញ។
Aff Taksaorn
៥. Aum Patchrapa Aum តារាសម្តែងស្រីកំពូលប្រចាំប្រទេស ហើយក៏ជាតារាស្រីដែលមានព័ត៌មានស្នេហាច្រើនដូចគ្នា។ ទោះបីជានាងមានទំនាក់ទំនងស្នេហាជាមួយបុរសណាក៏ដោយ ក៏ស្នេហារបស់ពួកគេមិនយូរអង្វែងដែរ។ ជាក់ស្តែងអ្នកគាំទ្រពិតជាចង់ឃើញAum រៀបការ និងមានម្ចាស់បេះដូងម្នាក់ដែលពិតប្រាកដខ្លាំងណាស់ ព្រោះពេលនេះអាយុរបស់នាងក៏មិនតិចដែរ។
Aum Patchrapa
៦.  Ploy Chermarn ចាប់តាំងពីបែកគ្នាជាមួយសង្សារហាយសូមក រយៈពេលច្រើនឆ្នាំមកហើយPloyនៅតែមិនទាន់ចាប់ផ្តើមស្នេហាថ្មីនៅឡើយទេ ហើយក៏ជឿជាក់ថាមានអ្នកគាំទ្រជាច្រើនចង់ឃើញថ្ងៃរៀបការរបស់តារាស្រីមុខស៊ិចស៊ីរូបនេះ​ដូចគ្នា។
Ploy Chermarn
៧. Joy Rinlaneeតារាសម្តែងស្រីមុខស្រទន់Joy ធ្វើឲ្យអ្នកគាំទ្រចង់ដឹងពីរឿងរ៉ាវស្នេហារបស់នាងយ៉ាងខ្លាំង ព្រោះចាប់តាំងពីមានលេចលឺដំណឹងគេចាប់ផ្គូរផ្គងជាមួយតារាសម្តែងប្រុសAlek Teeradeth រួចមកនាងមិនដែលមានដំណឹងទាក់ទងនឹងរឿងស្នេហាទៀតឡើយ។  
Joy Rinlanee