ក្រុមហ៊ុនទេសចរណ៍អង្គរខាម ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងរៀបចំកម្មវិធី «បោះតង់ជុំមិត្ត» នៅសណ្ឋាគារ Mudrin Hotel នៅថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ! (មានវីដេអូ)

  • ពុធ ២១ សីហា, ២០១៩ ១៥:០០
ភ្នំពេញ៖ នៅថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនទេសចរណ៍អង្គរខាម ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងរៀបចំកម្មវិធី «បោះតង់ជុំមិត្ត» នៅសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់ប្រទេសកូរ៉េ ដែលជាការផ្តួចផ្តើមឡើងរបស់អ្នកស្រី សុផាត មករា នាយិកាក្រុមហ៊ុនទេសចរណ៍អង្គរខាមផ្ទាល់តែម្តង។
អ្នកស្រីសុផាត មករា
កម្មវិធី «បោះតង់ជុំមិត្ត»
ដោយកម្មវិធី «បោះតង់ជុំមិត្ត» នេះនឹងមានរៀបចំនូវកម្មវិធីពិសេសៗផ្តល់ជូនដល់អ្នកចូលរួមដូចជា៖- ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ
- ចូលរួមសកម្មភាពបោះតង់
- ពិសាអាហារមិត្តភាពជុំគ្នា
- ការបញ្ចេញសមត្ថភាពរបស់សិក្ខាកាម នៅពេលយប់
- ល្បងចំណេះដឹង ការសម្តែង ការលេងល្បែងកម្សាន្ត និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាច្រើនទៀត។
សកម្មភាពបោះតង់ជុំមិត្ត
សម្រាប់គោលបំណងក្នុងការរៀបចំកម្មវិធី «បោះតង់ជុំមិត្ត» នេះដែរគឺ៖
- ដើម្បីបង្កើនទំនាក់ទំនង និងមិត្តភាពឱ្យបងប្អូនមានការផ្លាស់ប្តូរ និងទទួលបទពិសោធន៍ថ្មី
- បង្កើនការអភិវឌ្ឍន៍សមត្ថភាពក្នុងភាពជាអ្នកដឹកនាំ និងស្នាក់នៅក្នុងតង់ដែលមកពីតំបន់ផ្សេងគ្នា
- ផ្លាស់ប្តូរបរិយាកាស​ថ្មីដល់បងប្អូននៅប្រទេសកូរ៉េខាងត្បូង (កម្មវិធីបោះតង់ជុំមិត្ត)
- បង្កើនឱ្យមានការសហការគ្នា ស្រលាញ់គ្នា​ និង​ការចែករំលែកជាមួយគ្នាទៅវិញទៅមក
- ជាពិសេសក៏មានការចែករំលែកពីវាគ្មិនល្បីៗ ដែលអញ្ជើញមកពីប្រទេសកម្ពុជាដូចជា លោកគ្រូ ឡាយ ឈុន គ្រូបណ្តុះបណ្តាលជាន់ខ្ពស់នៃ HEDC អន្តរជាតិ និងលោកគ្រូ ព្រាប កុល ​អគ្គរាជទួតសន្តិភាព ហើយក៏មានការសម្តែង និងការបញ្ចេញសមត្ថភាពរបស់សិក្ខាកាមផងដែរ។
សកម្មភាពបោះតង់ជុំមិត្ត
សម្រាប់ការចុះឈ្មោះចូលរួមនឹងមានផ្តល់ជូនដូចជា​៖ - ជូនអាវយឺតដ៏ស្រស់ស្អាត១
- កាតសមាជិកបោះតង់
- វិញ្ញាបនបត្របញ្ជាក់ការចូលរួម
- កាបូបដ៏ស្រស់ស្អាតពីក្រុមហ៊ុនទេសចរណ៍អង្គរខាម
- វគ្គក្រោយនឹងទទួលបានការបញ្ចុះតម្លៃ ២០% ផងដែរ។គួរបញ្ជាក់ថា៖ តម្លៃសំបុត្រចូលរួម 150.000 វ៉ុន/នាក់ និងមានបញ្ចុះតម្លៃពិសេសមកនៅសល់ត្រឹមតែ 112.900/នាក់ប៉ុណ្ណោះ។ ទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 098 380 838 ឬ 010 2498 6022 / 010 5934 8272 / 010 2130 8971។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ដល់ត្រឹមថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ!! ដូច្នេះសូមរួសរាន់ទាំងអស់គ្នា កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ៕
កម្មវិធីបោះតង់ជុំមិត្ត
ទីតាំងសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់
ទីតាំងសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់
ទីតាំងសណ្ឋាគារ Mudrin Hotel
សិក្ខាកាមដែលធ្លាប់បានចូលរួម
សិក្ខាកាមដែលធ្លាប់បានចូលរួម