Juventus សុខចិត្តលះបង់ជួរមុខមួយរូបឲ្យ Barcelona ជាថ្នូរនឹងការចង់បាន Rakitic

  • ពុធ ២១ សីហា, ២០១៩ ១០:៤២
អ៊ីតាលី៖ ក្លិប Juventus បានដាក់កីឡាករខ្សែបម្រើ Emre Can ឲ្យទៅ Barcelona ដើម្បីជាថ្នូរនឹងការនាំយកមកវិញនូវខ្សែបម្រើជម្រើសជាតិក្រូអាត Ivan Rakitic
កីឡាករEmre Can
ក្រោយការមកដល់របស់ Aaron Ramsey និង Adrien Rabiot ដោយមិនមានតម្លៃខ្លួននៅរដូវក្ដៅនេះ ក្លិបសេះបង្កង់ Juventus ចង់បញ្ចេញខ្សែបម្រើអាល្លឺម៉ង់ Emre Can ជាថ្នូរនឹងការដោះដូរយកខ្សែបម្រើរបស់ Barcelona កីឡាករ Ivan Rakitic មកវិញ នេះបើតាមការចុះផ្សាយរបស់កាសែត Tuttosport។ Rakitic នៅសល់កុងត្រារហូតដល់ឆ្នាំ ២០២១ ជាមួយ Barcelona ប៉ុន្តែក្រោយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នាំយកជម្រើសជាតិហូឡង់ Frenkie de Jong បានធ្វើឲ្យកៅអីរបស់ Rakitc នៅកីឡដ្ឋាន Camp Nou រង្គោះរង្គើ។
កីឡាករIvan Rakitic
Juventus ជឿថាវត្តមានរបស់ Rakitic នៅទីក្រុង Turin នឹងអាចរួមចំណែកជួយអ្នកចាត់ការទូទៅលោក Maurizio Sarri ក្នុងតំបន់បម្រើ ដើម្បីសម្រេចគោលដៅឈ្នះពាន Serie A ៩សម័យកាលជាប់គ្នា៕ប្រភព៖ Daily Mail