ខាត់ សុឃីម ចង់ត្រឡប់ទៅរកស្នេហ៍គ្រាដំបូងវិញ ព្រោះតែបែបនេះ

ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម ដែលជាតារាពហុជំនាញស្រី ជើងចាស់មួយរូប ហាក់ដូចជានៅតែមានប្រជាប្រិយភាព និងទីផ្សារការងារយ៉ាងខ្លាំងក្លា មិនចាញ់ក្មេងៗ ជំនាន់ក្រោយនោះទេ។ ក្នុងនោះដែរ តារាស្រីតូចច្រឡឹងរូបនេះ តែងតែធ្វើឲ្យហ្វេនៗគ្រប់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតគ្រួសារ ដែលពោរពេញតែក្ដីសុខ សុភមង្គល គួរឲ្យច្រណែន ជាមួយនឹងស្វាមីដ៏សង្ហា គឺ លោក អ៊ឺង ផាណូ។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ខាត់ សុឃីម បានបង្ហោះរូបភាពកាន់ដៃគ្នា ជាមួយម្ចាស់បេះដូង តាំងពីប៉ុន្មានឆ្នាំមុន អមដោយពាក្យពេច៍ ចង់ត្រឡប់ទៅរក ពេលដែលនាង និង លោក ផាណូ​ ទើបតែសាងស្នេហ៍ ផ្អែមល្ហែមកាលពីគ្រាដំបូងៗ។ ជាមួយគ្នានេះដែរ នាងក៏បានបញ្ជាក់ទៀតថា៖ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗសរសើរពី ស្នេហាដែលស្មោះស្ម័គ្រមិនប្រែប្រួលរបស់ គូស្វាមីភរិយាមួយគូនេះគ្រប់គ្នា គ្រាន់តែមានការខុសគ្នាបន្តិច ដោយសារតែពេលនេះ ពួកគេមានការរវល់ ដូច្នេះខាងប្រុស មិនសូវយកចិត្ត យកថ្លើមអ្នកនាង ដូចកាលជាសង្សារប៉ុន្មានទេ។ ហើយវាជាមូលហេតុដែលអ្នកនាង ព្រលយពាក្យបែបនេះ តាមបណ្តាញសង្គមហ្វេសប៊ុក៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
សារដែលខាត់ សុឃីម បានបង្ហោះ