អស្ចារ្យខ្លាំងណាស់!! យ៉េន ឌីណា ឈ្នះថៃ បន្តភាពមិនទាន់ចាញ់ ១១ប្រកួត (មានវីដេអូ)

  • ពុធ ២១ សីហា, ២០១៩ ១១:០៥
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជើងខ្លាំងមុខស្រស់ កីឡាករ យ៉េន ឌីណា បានយកឈ្នះកីឡាករមកពីប្រទេសថៃ កាថាវុធ ដោយពិន្ទុ។
សកម្មភាពក្នុងការប្រកួត (រូបភាព៖ BAYON Television)
ការប្រកួតពេញ ៥ទឹកកីឡាករទាំងពីរតស៊ូលើសង្វៀនយ៉ាងស្វិតស្វាញ។ ទឹកទី១ និងទឹកទី២ ទាំង យ៉េន ឌីណា និងកីឡាករថៃ មិនសូវសម្រុកគ្នានោះទេ ដោយស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេស ដែលនេះជាស្ទាយ៍នៃការវ៉ៃរបស់កូនសិស្សលោកគ្រូ អេ ភូថង។ យ៉ាងណាមិញ ចូលដល់ទឹកទី៣ រហូតដល់ទឹកទី៥ យ៉េន ឌីណា និង កាថាវុធ ចាប់ផ្ដើមចេញអាវុធធ្ងន់ៗ ដូចជាកែង  ការទាត់ និងធាក់ខ្លាំង ដែលបានធ្វើឲ្យការប្រកួតនោះជក់ចិត្តជាខ្លាំង។ ជាលទ្ធផល យ៉េន ឌីណា បានយកឈ្នះកីឡាករថៃ ដោយពិន្ទុ។
សកម្មភាពក្នុងការប្រកួត (រូបភាព៖ BAYON Television)
សកម្មភាពក្នុងការប្រកួត (រូបភាព៖ BAYON Television)
សកម្មភាពក្នុងការប្រកួត (រូបភាព៖ BAYON Television)
សូមបញ្ជាក់ផងដែរថា ជ័យជម្នះនេះគឺបានបន្តភាពមិនទាន់ចាញ់ ១១ប្រកួតរបស់កីឡាករគុនខ្មែរ យ៉េន ឌីណា តាំងពីរៀបអាពិពាហ៍រួចមក៕ចង់ឃើញ យ៉េន ឌីណា បន្តភាពមិនទាន់ចាញ់ ១១ប្រកួតរបស់ខ្លួនយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖