សម្រស់Soojung ខុសគ្នាដាច់ស្រឡះ ជាមួយអាយុនាង

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​ថ្ងៃទី​២១ ខែ​សីហា​កន្លងទៅ​ ទស្សនា​វដ្តី​ម៉ូត​ “Singles”បាន​បញ្ចេញ​រូប​ថត​របស់​តារា​សម្តែង​ស្រី​Im Soojung ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​សម្រស់​មិន​ចេះ​ចាស់​របស់​នាង​។អ្នកគាំទ្រ​មួយ​ចំនួន ​ប្រហែល​ជា​អាច​គិត​ថា ​នាង​ទើប​តែមាន​អាយុ​ខ្ទង់ ​ម្ភៃ​ឬ​សាម​ស្តើង​តែ​ប៉ុណ្ណោះ។ តែ​ជា​ការ​ពិត​ តារា​ស្រី​​រូប​នេះ​កើត​នៅ​ឆ្នាំ​១៩៧៩ មក​ទល់​នឹង​​ពេល​នេះ​ នាង​មាន​អាយុ​៤០​ឆ្នាំ​ទៅ​ហើយ។ Soojung ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈនេះ អស់​រយៈពេល​១៨ឆ្នាំ​មក​ហើយ។ ជាក់​ស្តែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គេ​ឃើញ​តារាស្រី​រូប​នេះ បាន​​​បង្អួត​សម្រស់​លើ​ក្រម​ទស្សនាវដ្តី​Singles ជា​មួយ​អាវ​អំបោះ​ពណ៌​ស ខោ​ខា​ប៊ូយ​ រួម​ជា​មួយ​នឹ​ងមួក​ពណ៌ខ្មៅដែល​មើ​ល​ទៅ ពិត​ជានៅ​តែ​​ក្មេង​ដដែល​។ គួរ​បញ្ជាក់​ផងដែល​ថាSoojung  បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​រឿង​ “A Tale of Two Sisters” ក្នុង​ឆ្នាំ​២០០៣ ហើយ​ពេល​ថ្មី​ៗ​នេះ ​នាង​ក៏​បាន​បង្ហាញ​ខ្លួន ក្នុងភាពយន្ត​“Search: WWW” ដែល​កំពុង​តែទទួល​បាន​ ប្រជា​ប្រិយ​ភាពយ៉ាង​​ខ្លាំង​ផងដែរ៕
សម្តែង​ស្រី​Im Soojung
សម្តែង​ស្រី​Im Soojung
សម្តែង​ស្រី​Im Soojung
រូប​របស់​តារា​សម្តែង​ស្រី​Im Soojung លើ​ទស្សនាវដ្តី
រូប​របស់​តារា​សម្តែង​ស្រី​Im Soojung លើ​ទស្សនាវដ្តី
រូប​របស់​តារា​សម្តែង​ស្រី​Im Soojung លើ​ទស្សនាវដ្តី