Lisa បង្ហោះវីដេអូថ្មីបង្ហាញក្បាច់រាំ កំពុងធ្វើឲ្យអ្នកគាំទ្រស្លុងអារម្មណ៍ ស្ទើរភ្លេចដកដង្ហើម (មានវីដេអូ)

កូរ៉េខាងត្បូង៖ ប្រិយមិត្តជាច្រើនដែលជា BLINK ច្បាស់ជាជ្រាបហើយថា តារាស្រីជនជាតិថៃប្រចាំក្រុម BLACKPINK នាង Lalisa Monoban ជាសមាជិកដែលពូកែរាំជាងគេប្រចាំក្រុម។យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ នាង Lisa បានធ្វើឲ្យគ្រប់គ្នា ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន នៅពេលដែលស្ងាត់ៗស្រាប់តែនាងបង្ហោះវីដេអូថ្មី ចូលក្នុងគណនីយូធូបផ្ទាល់ខ្លួន មានឈ្មោះថា Lillifilm Official បង្ហាញពីក្បាច់រាំមួយ យ៉ាងជក់ចិត្តមែនទែន។សម្រាប់វីដេអូថ្មីទើបតែបង្ហោះនេះដែរ ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តមែនទែន ព្រោះថាក្បាច់រាំរបស់នាងក្នុងវីដេអូនេះ ពិតជាមានភាពរស់រវើក និងទាក់ទាញដែលធ្វើឲ្យពួកគេស្លុងអារម្មណ៍តាម ស្ទើរតែភ្លេចដកដង្ហើមទៅហើយ។គួររម្លឹកដែរថា នៅក្នុងគណនីយូធូបផ្ទាល់ខ្លួនរបស់ Lisa នេះ គឺមិនសូវបង្ហោះវីដេអូនោះទេ ក៏ប៉ុន្តែបើទោះជាបែបនេះក្តី សម្រាប់វីដេអូដែលនាងបង្ហោះម្តងៗ មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ហើយចំណែកឯចំនួនអ្នកចូលមើល លើវីដេអូនីមួយៗវិញក៏មិនក្រោមខ្ទង់លានដងនោះដែរ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?ចង់ដឹងថាវីដេអូថ្មីដែល Lisa ទើបបង្ហោះ ពិសេសបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖​
LISA
LISA
LISA
LISA