លឿនពេកហើយ!! Ronaldo បង្ហើបប្រាប់ពេលដែលខ្លួននឹងចូលនិវត្តន៍

  • ពុធ ២១ សីហា, ២០១៩ ១៤:៥២
អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានបង្ហើបប្រាប់ថាគេអាចនឹងព្យួរស្បែកជើងដើរចេញពីអាជីពជាកីឡាករបាល់ទាត់នៅដំណាច់រដូវកាលនេះ។
កីឡាករCristiano Ronaldo
ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះទើបតែចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយសេះបង្កង់ Juventus កាលពីរដូវក្ដៅរដូវកាលមុន ជាមួយនឹងទំហំទឹកប្រាក់ ១០០លានផោន។ លើសពីនេះទៅទៀតនោះ ម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះក៏បានជួយឲ្យ Juventus ឈ្នះពាន Serie A ៨រដូវកាលជាប់គ្នាកាលពីរដូវកាលមុនផងដែរ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Ronaldo បានទម្លាយឲ្យដឹងថាខ្លួនអាចនឹងចូលនិវត្តន៍នៅចប់រដូវកាលនេះ ស្របពេលដែលអ្នកគាំទ្រជាច្រើនចង់ឲ្យគេបន្តបង្ហាញខ្លួននៅលើទីលានរយៈពេលយូរទៅមុខទៀត។ ឆ្លើយសំណួរក្នុងទូរទស្សន៍មួយជុំវិញការចូលនិវត្តន៍ពីអាជីពបាល់ទាត់ Ronaldo លើកឡើងយ៉ាងដូច្នេះថា៖
កីឡាករ Cristiano Ronaldo
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានវ័យច្រើនតែពិតមែន ប៉ុន្តែកាលពីរដូវកាលមុន Ronaldo បានរកគ្រាប់បាល់ច្រើនជាងគេឲ្យ Juventus ពោលគឺរហូតដល់ ២១គ្រាប់ឯណោះ៕ 
កីឡាករ Cristiano Ronaldo
ប្រភព៖ Mirror