ជីវិតកាន់តែស៊ីវីល័យនិងរីករាយនៅមជ្ឈមណ្ឌលហាងទំនិញនិងការិយាល័យ The Point

  • ពុធ ២១ សីហា, ២០១៩ ១៥:២៤
ភ្នំពេញ៖ ថ្ងៃ ទី ២១ ខែ សីហា The Point ដែលជាមជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យទល់មុខស្ថានទូត ចិនស្ថិត នៅលើមហាវិថីម៉ៅសេទុង បានចាប់ផ្តើមសម្ពោធ បើកដំណើរការ បណ្តោះអាសន្នកាលពីថ្ងៃទី២១ ខែសីហាជាមួយនឹងវត្តមានហាងល្បីៗមួយចំនួនដើម្បីបម្រើដ ល់ភាពស៊ីវីល័យនិងភាពរីករាយដល់ការរស់នៅ ការបំពេញការងារ និង ធុរកិច្ចរបស់ ប្រជាជន កម្ពុជាយើង។ហាងល្បីៗដូចាជាហាងកាហ្វេ Starbuck ហាងកាហ្វេ ​Park Cafe  ហាងតែ ​Heekcaa បានបង្អួតខ្លួន នៅផ្នែកខាងមុខនៃមជ្ឈមណ្ឌល The Point ដើម្បីបម្រើដល់ប្រជាជន កម្ពុជាគ្រប់រូប។ គួរឲ្យចាប់អារម្មណ៍ដែរនោះ ផ្សារទំនិញប្រើប្រាស់របស់ផ្សារ​អ៊ីអន ជប៉ុន ក៏បានបើក បម្រើការលក់ដូរ ទំនិញជាច្រើនមុខផងដែរ។
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
លោក លោក ផូរ សុធារៈ អគ្គនាយកក្រុមហ៊ុន 3DS Property Management ដែលបានសាងសង់មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ The Point បាននិយាយថា៖លោកបាននិយាយបន្តទៀតថា៖
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មនុស្សម្នាជាច្រើនបានចាប់ផ្តើមនាំគ្នាមកកាន់ផ្សារទំនើបThe Point ដើម្បីទទួលទាកាហ្វេ និង បរិភោគ អាហារនៅហាង​Starbuck និង ParkCafe ព្រមទាំងទទួលទានតែ​Heekcaa ផងដែរ ហើយក៏មានអ្នកខ្លះ ទៀតក៏នាំគ្នាមកទិញទំនិញនៅផ្សារ ទំនិញរបស់ផ្សារទំនើបអ៊ីអន។ចាន់ ជេស្តា យុវជនអាយុ២៥ឆ្នាំ បាននិយាយថា៖ គួរបញ្ជាក់ថា The Point កន្លងមកបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ដោយសារតែ រចនាបទ ល្អឯកនិងបៃតងដែលគិតគូរដល់បរិស្ថានហើយវាក៏ត្រូវបានទទួលស្គាល់ផងដែរចំពោះគុណភាពសំណង់ខ្ពស់និងរឹងមាំដែលធានាដល់សុវត្ថិភាព។ ការសាងសង់ធ្វើឡើងដោយគិតគូរគ្រប់ ទិដ្ឋភាពដោយរួម ទាំងច្បាប់ទម្លាប់ត្រឹមត្រូវ ស្តង់ដារគុណភាព សុវត្ថិតភាព និង បរិស្ថាន។ ការមកទស្សនា ដោយផ្ទាល់ ភ្នែកនឹងធ្វើឲ្យដឹងច្បាស់ ពី សម្រស់ ភាពអស្វារ្យ គុណភាពសំណង់​និងភាពបៃតងរបស់The Point។មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point ជាមជ្ឈមណ្ឌលដ៏ទំនើប ថ្មីមួយ សម្រាប់ការធ្វើការងារការិយាល័យ ការសម្រាកកម្សាន្តនិង ការទិញទំនិញគ្រប់មុខ ក៏ដូចជា ការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើន។
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
The Point នឹងធ្វើឲ្យការរស់នៅ និង ការបំពេញការងារ របស់ អ្នករស់នៅនិង ធុរជននៅក្រុងភ្នំពេញ កាន់តែមានភាពងាយស្រួលនិងសប្បាយរីករាយ ដោយសារតែសំណង់ អគារ ការិយាល័យដ៏ ស្រស់ស្អាត ដែលមានរចនាបទទាក់ទាញនិងហាងទំនិញជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកធ្វើការនិងរស់នៅភ្នំពេញ។ វានឹងធ្វើឲ្យមានការកែប្រែកាន់តែប្រសើសម្រាប់ការរស់នៅ ការបំពេញការងារ និង ធុរកិច្ច។ សូមបញ្ជាក់ថា The Point គឺជាគម្រោង​អគារ​ការិយាល័យ និង​ផ្សារ​សហគមន៍ដំបូង គេបង្អស់ដែលត្រូវ បានវិនិយោគ​រួមគ្នាដោយ​វិនិយោគិន​ក្នុងស្រុកនិងវ័យក្មេង។ អគារ​ការិយាល័យ​នេះបាន​បោះទុន​វិនិយោគប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដីសាងសង់​ឡើយ។ គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​​ការ​ផ្គត់ផ្គង់​តម្រូវការ​អគា​រិ ​យា​ល័យ ​នៅ​កម្ពុជា និងជាបណ្តុំនៃផ្សារនិង ហាងទំនើបៗ ជាច្រើន ។ The Point ក៏ចូលរួមចំណែកផងដែរដល់ការផ្តល់ការងារមនុស្ស ជាច្រើននិងចូលរួម ដល់ការធ្វើ ឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន៕
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point