ទីបំផុត លោកNote Vises ឆ្លើយហើយ ក្រោយជាប់ឈ្មោះជាអ្នកទី៣!

ថៃ៖ ទីបំផុតគូស្នេហ៍តារាវ័យក្មេងដ៏មានប្រជាប្រិយភាពរវាងតារាសម្តែងប្រុសPeach Pachara និងតារាស្រី Patricia Good បានបញ្ចប់សេចក្តីស្នេហារវាងគ្នានិងគ្នាជាស្ថាពរហើយ ដោយភាគីទាំងសងខាងពេលនេះមើលមុខគ្នាសឹងតែមិនចំថែមទៀតផង។ដោយឡែកនៅជុំវិញរឿងរ៉ាវស្នេហាដែលឈានរហូតដល់ការបែកគ្នានេះ អ្នកគាំទ្របាននាំគ្នាសន្និដ្ឋានថា គឺមានវត្តមានរបស់អ្នកទី៣មកចូលជ្រៀតជ្រែក។ ទៀតសោតអ្នកទី៣ដែលគ្រប់គ្នាសង្ស័យនោះគឺលោកNote Vises ដែលត្រូវជាប្អូនថ្លៃតារាស្រីជួរមុខChompoo Araya។ ជាក់ស្តែងកាលពីព្រឹកមិញនេះ លោកNote Vises បានផុសសំណេរមួយច្បាប់រៀបរាប់ពីរឿងរ៉ាវដែលមានជាប់ពាក់ព័ន្ធនឹងខ្លួន នៅក្នុងគណនីអ៊ីនស្តារក្រាមយ៉ាងដូច្នោះថា៖យ៉ាងណាមិញ ក្រោយពីបានអានសេចក្តីរៀបរាប់របស់លោកNote រួចមក អ្នកគាំទ្រនឹងរង់ចាំស្តាប់ការបកស្រាយរបស់Pat ថែមទៀត ដើម្បីឲ្យដឹងកាន់តែច្បាស់ថា មកពីមូលហេតុអ្វីបានជាពួកគេសម្រេចចិត្តបែកគ្នា ទាំងដែលមានអនុស្សាវរីយ៍ល្អៗជាមួយគ្នារយៈពេលជិត៣ឆ្នាំកន្លងមកនេះ៕សូមទស្សនារូបភាពខាងក្រោម៖
Pech និង Patricia
Pech និង Patricia
Pech និង Patricia
លោក Note Vises
លោក Note Vises
Note និង Patricia
សំណេរដែលលោកNoteបានផុស