ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស?

តាមចំណាំ និង​ការ​ជឿ​តៗ​គ្នាថា ប្រុសៗ​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន ពេល​ម៉ាក់ៗ​មាន​ផ្ទៃពោះ នោះ​នឹង​មាន​កូន​ប្រុស។ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់?នោះ​គ្រាន់​តែ​ជា​ការ​ចំណាំ​តៗ​គ្នា​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​បញ្ជាក់​ថា ញ៉ាំ​អាហារ​នេះ​បាន​កូន​ប្រុស ធ្វើ​បែប​នោះ​បាន​ប្រុស​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​កាល់ម៉ែត។លោក​វេជ្ជបណ្ឌិត​ថា របប​អាហារ​មិន​អាច​កំណត់​ភេទ​របស់​កូន​បាន​ទេ ជួល​កាល​យើង​ចំណាំ​ត្រូវ ជួនកាល​ក៏​ខុស​ដែរ។ បើ​ចង់​បាន​កូន​ប្រុស ឬ​ស្រី ដូច​ចិត្ត​យើង​ប្រាថ្នា​នោះ លោក​វេជ្ជបណ្ឌិត​ថា បច្ចុប្បន្ន​មាន​វិធី​ធ្វើ DNA ដោយ​យក​មេ​ជីវិត​ទៅ​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថាជា​ស្រី ឬ​ប្រុស ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​ចំណាយ​លុយ​ច្រើន និង​មាន​តែ​នៅ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet