ខ្លាំងបាត់! អតីតគ្រូ R.Madrid ម្នាក់ថា Messi មិនអាចរាប់ជាកីឡាករល្អលើលោកបានទេ បើមិនទាន់បានឈ្នះ World Cup

  • ពុធ ២១ សីហា, ២០១៩ ១៦:១៥
អេស្ប៉ាញ៖ មានមតិជាច្រើនលើកឡើង ក៏ដូចជាជជែកដេញដោលគ្នាជុំវិញថាតើ Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្ត ឬក៏យ៉ាងណា ជាមួយគ្នានេះអតីតអ្នកចាត់ការទូទៅរបស់ Real Madrid លោក Jose Antonio Camcho ក៏បានបញ្ចេញនូវការយល់ឃើញរបស់ខ្លួនមួយចំនួន។
លោកJose Antonio Camcho
អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញបានលើកសរសើរនូវការលេងរបស់ខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា Messi មិនទាន់បានធ្វើរឿងមួយជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ។
កីឡាករ Lionel Messi
គួរបញ្ជាក់ផងដែរថា កំពូលខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi មិនទាន់អាចបានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននៅឡើយ៕
កីឡាករ Lionel Messi
ប្រភព៖ Marca