ការសិក្សាថ្មីបង្ហាញថា៖ ការហូប គីមឈី អាចជួយឱ្យសក់ដុះបានលឿន និងអាចដោះស្រាយបញ្ហាក្បាលទំពែកបាន

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៩:១៤
កូរ៉េខាងត្បូង៖ គីមឈី (Kimchi) គឺជាម្ហូបកូរ៉េដ៏ពេញនិយមមួយដែលប្រជាជនកូរ៉េចូលចិត្តហូបបំផុត។ ក្រៅពីមានរស់ជាតិឆ្ងាញ់ វាក៏ផ្តល់ផលប្រយោជន៍ច្រើនផងដែរ ជាពិសេសវាជួយសម្អាតពោះវៀនរបស់យើង ធ្វើឱ្យយើងងាយស្រួលក្នុងការបញ្ចេញចោល។ដោយឡែក ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញថា គីមឈី ក៏អាចជួយឱ្យយើងដុះសក់បានលឿន និងអាចដោះស្រាយបញ្ហាក្បាលទំពែកបានផងដែរ។យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ Dankook បានរកឃើញថា ការហូបគីមឈី ឬទឹកគីមឈី (Kimchi Juice) អាចជួយឱ្យសក់ដុះបានលឿន និងអាចដោះស្រាយបញ្ហាក្បាលទំពែកបាន។
រូបតំណាង គីមឈី
គួរឱ្យដឹងផងដែរថា ការសិក្សានេះបានធ្វើការសាកល្បងលើបុរសចំនួន ២៣នាក់ ដែលមានបញ្ហាក្បាលទំពែក ឬជ្រុះសក់ខ្លាំង ដោយឱ្យពួកគេផឹកទឹកគីមឈី (Kimchi Juice) មុនពេលហូបអាហារពេលព្រឹក និងពេលចូលគេង។ក្នុងរយៈពេលតែជាងមួយខែសោះ ឃើញថាក្បាលរបស់ពួកគេក៏ដុះសក់មកវែងគួរឱ្យកត់សម្គាល់។លើសពីនេះទៅទៀត ការសិក្សានេះក៏ត្រូវបានបោះផ្សាយលើទិនានុប្បវត្តិសុខភាពបុរស ដែលបញ្ជាក់ថា ការហូបគីមឈី ឬទឹកគីមឈី (Kimchi Juice) អាចជួយដោះស្រាយបញ្ហាសក់ជ្រុះរបស់បុរសបាន។ដូច្នេះ សម្រាប់ប្រិយមិត្តដែលមានបញ្ហាសក់ជ្រុះ ឬក្បាលទំពែក អាចសាកល្បងហូបគីមឈី ឬទឹកគីមឈីបាន៕
រូបតំណាង គីមឈី
រូបតំណាង គីមឈី
រូបតំណាង ទឹកគីមឈី
រូបតំណាង ទឹកគីមឈី