ក្រោយលែងលះ ប្រទះឃើញ ហ៊ាន់ ជីអ៊ុន ដើរShopping នៅបារាំង សម្រស់កាន់តែក្មេងស្អាតទ្វេដង

បារាំង៖ នេះបើយោងតាមការចុះផ្សាយរបស់ SBS នៅថ្ងៃនេះ បានទម្លាយនូវរូបថតជាច្រើនសន្លឹករបស់ កំពូលតារាសម្តែងស្រី Song Hye Kyo ដែលត្រូវបានគេលួចថតបាន ខណៈពេលដែលនាងកំពុងតែ ដើរលេងនៅឯផ្សាររាត្រីមួយកន្លែង នៅក្នុងរដ្ឋ Cannes ប្រទេសបារាំងកាលពីខែមុន។គួរឲ្យដឹងផងដែរថា កាលពីខែមុននេះតារាស្រី Song Hye Kyo ត្រូវបានគេអញ្ជើញចូលរួមនៅក្នុង កម្មវិធីដ៏សែនប្រណីតមួយ នៅឯរដ្ឋ Monaca ហើយតារាស្រីរូបនេះ ក៏បានឆ្លៀតពេលទំនេរដើរលេងលំហែកាយនៅឯរដ្ឋ Cannesនេះផងដែរ។តួយ៉ាង ក្នុងនោះគេបានប្រទះឃើញថា តួឯកស្រីលំដាប់ជួរមុខប្រចាំប្រទេសរូបនេះ បានចំណាយពេលដើរផ្សាររាត្រីបែបសាមញ្ញៗ ទិញរបស់របរយ៉ាងសប្បាយរីករាយ ជាមួយនឹងអ្នកតុបតែងមុខផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងការតុបតែងខ្លួន និងស្លៀកពាក់បែបសាមញ្ញ។ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រក៏នៅតែមិនលាន់មាត់មិនសរសើរមិនបាន ពីសម្រស់ពិតនៅខាងក្រៅ របស់ Song Hye Kyo ក្រោយពេលលែងលះ គឺនាងកាន់តែមាននៅភាពស្រស់ស្អាតក្មេងជាងវ័យ និងជាពិសេសសាច់សខ្ចីរលោងស្រិលគ្មានស្នាម គួរឲ្យច្រណែន រហូតធ្វើឲ្យមហាជនបានលាន់មាត់សរសើរថា នាងពិតជាសាកសមជាតារាស្រីកំពូលសម្រស់លំដាប់ជួរមុខ ប្រចាំប្រទេសកូរ៉េខាងត្បូងពិតមែន៕  
កំពូលតារាសម្តែងស្រីSong Hye Kyo
កំពូលតារាសម្តែងស្រីSong Hye Kyo
កំពូលតារាសម្តែងស្រីSong Hye Kyo
កំពូលតារាសម្តែងស្រីSong Hye Kyo
ប្រទះឃើញ Song Hye Kyo ដើរផ្សាររាត្រីនៅបារាំង