សាលាភាសាជប៉ុនមួយដ៏ល្បីល្បាញក្នុងក្រុងភ្នំពេញ ចាប់ផ្តើមទទួលពាក្យចូលរៀនហើយ!

  • សៅរ៍ ២៤ សីហា, ២០១៩ ១៣:៤៣
ភ្នំពេញ៖ សាលា ពាណិជ្ជសាស្រ្តតាយ៉ាម៉ា សូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា សាលានឹងធ្វើការជ្រើសរើសសិស្សឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២១ ចំនួនត្រឹមតែ ២៤០ នាក់តែប៉ុណ្ណោះ។
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាបានចាប់ផ្តើមតាំងពីឆ្នាំ២០០៧ ដោយស្ថាបនិកជនជាតិជប៉ុន គឺលោក តាយ៉ាម៉ាតុស៊ីអុ រហូតមកដល់ពេលនេះមានសិស្សដែលបញ្ចប់ការសិក្សាជាង ២០០០ នាក់ មកហើយ។ក្នុងនោះ ៧០% ទៅ ៨០% ពួកគាត់មានការងារល្អធ្វើជាមួយក្រុមហ៊ុ­នជប៉ុន ព្រមទាំងបានទៅធ្វើការល្អនៅប្រទេសជប៉ុនផងដែរ។​
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា មិនត្រឹមតែជាសាលាបង្រៀនភាសាជប៉ុនតែមួយមុខនោះទេ ប៉ុន្តែជាសាលាដែលបង្រៀនពីរបៀបធ្វើការជាមួយជនជាតិជប៉ុន ប្រពៃណី​​ ទំនៀមទម្លាប់ វិន័យក្រមសីលធម៌របស់ជនជាតិជប៉ុនបន្ថែមទៀតផង។គោលបំណងនៃការបង្កើតសាលានេះឡើង គឺចង់បណ្តុះបណ្តាលយុវជនខ្មែរឲ្យចេះជំនាញភាសាជប៉ុន មានភាពក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ជាពិសេសចង់ឲ្យយុវជនខ្មែរមានការគិតពិចារណាឲ្យបានស៊ីជម្រៅ ដើម្បីឲ្យក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាពពេញលេញនាថ្ងៃអនាគតថែមទៀត។
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សព្វថ្ងៃសិស្សដែលបានបញ្ចប់ការសិក្សានៅសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា បានក្លាយជាអ្នកបកប្រែ ជាសាស្ត្រាចារ្យ និងបម្រើការងារនៅក្នុង និងក្រៅប្រទេសជាច្រើននាក់។លក្ខខណ្ឌក្នុងការជ្រើសរើសសិស្សឲ្យចូលរៀន៖
- កម្រិតភាសា (ចេះខ្លះ និងមិនចេះសោះ)
- អាយុចាប់ពី ១៧ ឆ្នាំ ដល់ ៣០ ឆ្នាំ
- មានឆន្ទៈចង់ចេះភាសាជប៉ុនច្បាស់លាស់ ដើម្បីយកទៅបម្រើការងារក្នុង និងក្រៅប្រទេសទទួលចុះឈ្មោះចូលរៀន៖ ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
អាសយដ្ឋាន៖ ផ្ទះលេខ២ ផ្លូវលេខ២៧៩ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 092 434 413 / 098 678  201 ៕
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា
សាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា