ជក់ចិត្ត និងស្វិតស្វាញសាហាវ!! ថៃនេះតាមវ៉ៃ ឡៅ ចន្ទ្រា ដូចមានគំនុំនឹងគ្នាតាំងពីពេលណាមកចឹង (មានវីដេអូ)

  • ពុធ ២១ សីហា, ២០១៩ ១៦:៤៤
ភ្នំពេញ៖  ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ ជួរមុខគីឡូ ៦៧ មកពីក្លិបទ័ពពិសេសឆ័ត្រយោង ៩១១ កីឡាករ ឡៅ ចន្ទ្រា បានប្រកួតស្មើជាមួយជើងខ្លាំងថៃ កងមឿងឆាង
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតពេញ ៥ទឹកកីឡាករទាំងពីរតស៊ូគ្នាលើសង្វៀនយ៉ាងស្វិតស្វាញ។ ប៉ុន្តែកីឡាករថៃ ហាក់ដូចជាខឹងនាយសង្ហារគុនខ្មែរ ឡៅ ចន្ទា្រ ពីពេលណាមកចឹងដោយបានសម្រុកខ្លាំងៗមកលើចន្ទ្រា ខណៈពេលដែល ចន្ទ្រា បានចាំសង ដោយការទាត់ និងវាយជង្គង់បានយ៉ាងល្អ ដែលបានញាំងឲ្យការប្រកួតកាន់តែជក់ចិត្តទៅតាមចង្វាក់នៃការវាយគ្នាទៅវិញទៅមក។ ជាលទ្ធផល មិនមានកីឡាករមួយរូបណាសន្លប់នោះទេ ដោយចប់ ៥ទឹក កីឡាករទាំងពីរស្មើគ្នាដោយពិន្ទុ៕ ចង់ឃើញថាការប្រកួតនោះជក់ចិត្ត និងស្វិតស្វាញយ៉ាងណា​ សូមទស្សនាវីដេអូខាងក្រោម៖វីដេអូ៖ Sport Zone