មើលភ្លែតស្មានតែមនុស្សតែមួយ ព្រោះបងប្អូនស្រីម្នាក់នេះ មុខដូចនាងភីម បេះដាក់!

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ រឿងរ៉ាវរបស់ អន្ទិត តាក់ស៊ី និង អតីតភរិយា អ្នកនាង ភីម កំពុងតែពេញបណ្តាញសង្គម ចាប់តាំងពី អន្ទិត តាក់ស៊ី បានទៅបូស រហូតដល់សឹក។ ជាក់ស្តែង បើទោះបីជា ពេលនេះ ពួកគេ លែងជាគូស្វាមីភរិយាក៏ដោយ តែពួកគេ នៅតែរាប់អាន ជាមួយនឹងគ្នា សួរសុខទុក្ខ អន្ទិត តាក់ស៊ីជានិច្ច។ជាក់ស្តែង បើងាកទៅចាប់អារម្មណ៍ រឿងជីវិតគ្រួសាររបស់អ្នកនាង ភីមវិញ គេសង្កេតឃើញថា មានមនុស្សស្រីវ័យជ្រេម្នាក់ ឧស្សាហ៍ថតរូបជាមួយនឹងអ្នកនាង ពិតជាមានមុខដូចគ្នាបេះដាក់ ដូចជាមនុស្សតែមួយតែម្តង ហើយគេគិតថា អាចជាបងប្អូនរបស់អ្នកនាង ក៏ថាបាន។ក្នុងនោះដែរ អ្នកស្រីរូបនោះ ដូចជា ជាប់សែស្រឡាយខាងសិល្បៈដែរ ដែលខាងល្ខោនបាសាក់ ខុសពីអ្នកនាង ភីម ជាតារាកំប្លែង នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន៕មើលជាមួយខ្មែរឡូតទាំងអស់គ្នា៖
នាងភីម
នាងភីម
នាងភីម និងបងប្អូននាង
បងប្អូននាង
នាងភីម និងបងប្អូននាង