ផ្លូវការ!! Franck Ribery ផ្លាស់មកលេងក្នុងក្របខណ្ឌ Serie A ដោយមិនមានតម្លៃខ្លួន

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៨:៣៤
អ៊ីតាលី៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ Bayern Munich កីឡាករ Franck Ribery បានមកចូលរួមជាផ្លូវការជាមួយក្លិបនៅអ៊ីតាលី Fiorentina ដោយមិនមានតម្លៃខ្លួន។
កីឡាករFranck Ribery ចូលរួមជាមួយ Fiorentina
កីឡាករវ័យ ៣៦ឆ្នាំ Ribery បានចាកចេញពី Bayern Munich ក្រោយចប់រដូវកាលមុន ក្រោយរួមរស់នៅទឹកដីអាល្លឺម៉ង់តាំងពីឆ្នាំ ២០០៧ ដោយចូលលេងបាន ៤២៥ប្រកួត និងជួយឲ្យ Bayern Munich ឈ្នះពាន Bundesliga ៩ដង និង Champions League ១ដង កាលពីឆ្នាំ២០១៣។ប្រភព៖ BBC