លើសឈាមតាំង​ពីអាយុ៣០ឆ្នាំ ចាស់ទៅបញ្ហាខូចខួរក្បាលកាន់តែខ្ពស់!

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៨:៤០
លើស​ឈាម ជា​ជំងឺឧស្សាហ៍​កើត​មាន​បំផុត មិន​ថាក្មេង​មិន​ថា​ចាស់ ឲ្យ​តែ​ទម្លាប់​រស់​នៅ​គ្មាន​ផាសុកភាព ជំងឺ​នឹង​តោង​យើង​ភ្លាម។ ពិសេស​អាហារ​បច្ចុប្បន្ន​នេះ សម្បូរ​ខ្លាញ់​មិន​ល្អ​ស្រាប់​ផង បើ​ញ៉ាំ​មិន​គិត ច្បាស់​ជា​ឡើង​កូលេស្តេរ៉ូល បង្ក​ឲ្យ​លើស​ឈាម​ទាំង​វ័យ​ក្មេង ខណៈ​ការ​សិក្សា​ថ្មី​មួយរក​ឃើញថា លើសឈាមនៅ​វ័យ​ ៣០ឆ្នាំ ចាស់ទៅ​កាន់​តែ​ប្រឈម​ខូចខាត​ខួរ​ក្បាល​កាន់​តែ​ខ្ពស់។​ការសិក្សា​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​សរសៃ​ប្រសាទ UCL Queen Square ចក្រភព​អង់គ្លេស បាន​ពិសោធ​ តាម​ដាន​លើ​មនុស្ស ៥០០​នាក់ កើតនៅ​ឆ្នាំ​១៩៤៦ តាម​រយៈ​​ពិនិត្យ​សម្ពាធឈាម និង​ស្កេន​ខួរក្បាល។លទ្ធផលពីការ​សិក្សា​រក​ឃើញ​ថា ករណី​កើនឡើង​សម្ពាធឈាម នៅ​អាយុ​ចន្លោះ​ពី ៣៦-៤៣​ ឆ្នាំ មាន​ទំនាក់​ទំនង​បញ្ហារួញតូច​ខួរក្បាល។ ក្រៅពី​មានបញ្ហា​ខួរក្បាល​រួញតូច​បន្ដិច អ្នក​ស្មគ្រចិត្ត​ចូលរួម​ការសិក្សា ក៏មាន​ជំងឺភ្លេចភ្លាំងទៀត​ផង។ ចំណែក​ការ​កើនឡើង​សម្ពាធ​ឈាម នៅ​អាយុ​ចន្លោះ​ពី ៤៣-៥៣​ ឆ្នាំ គឺ​មាន​ទំនាក់​ទំនង​​នឹង​សញ្ញា​​ខូច​សរសៃឈាម​ខួរក្បាល ឬដាច់​សរសៃ​ឈាម​ខួរក្បាលកម្រិត​ស្រាល (Mini-stroke) នៅពេល​ពួកគេ​ឈាន​ដល់​វ័យ ៧០​ ឆ្នាំ។លោក Paul Leeson សាស្ត្រាចារ្យ​ផ្នែក​ឱសថសាស្ត្រ នៅ​សាកល Oxford បញ្ជាក់​ថា ជាយូរមកហើយ មនុស្ស​មាន​បញ្ហា​លើសឈាម ទំនង​មាន​បញ្ហាខួរក្បាល នៅពេល​ចាស់ទៅ ហើយក៏​ជា​អ្វី​គ្រូពេទ្យ​ជជែក​ដេញដោល ថាតើ​ការព្យាបាល​បញ្ហា​លើសឈាម​ពេល​នៅ​ក្មេង ពិតជា​អាច​ការពារ​បញ្ហា​ខួរក្បាល ពេល​ចាស់​ទៅ​ បានពិតមែន ឬអត់?ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet