ផ្ទុះការភ្ញាក់ផ្អើល ក្រោយនារីវ័យ២៧ឆ្នាំធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតា៨៣ឆ្នាំតាំងពីជួបលើកដំបូង ឈានដល់ការរៀបការជាមួយគ្នា

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៩:១៦
ម៉ាឡេស៊ី៖ គូស្នេហ៍មួយគូដែលមានអាយុខុសគ្នា៥៦ឆ្នាំ បានរៀបការជាមួយគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី។ នាង Nuraeni អាយុ២៧ឆ្នាំ បានធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតា Sudirgo ដែលមានអាយុ៨៣ឆ្នាំ តាំងពីនាងបានជួបលោកតាលើកដំបូងមកម៉្លេះ។ប្រភពបានឲ្យដឹងថា លោកតា Sudirgo គឺជាគ្រូទាយដ៏ល្បីល្បាញម្នាក់នៅក្នុងតំបន់ Desa Jatilaba ដែលមានមនុស្សម្នាជាច្រើនទៅរកគាត់ដើម្បីឲ្យជួយទាយជោគវាសនាឲ្យ។ នៅថ្ងៃមួយ ឪពុកម្ដាយរបស់នាង Nuraeni បាននាំនាងមកផ្ទះលោកតា Sudirgo ធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតាភ្លាមៗ។ ក្រោយមកនាង Nuraeni តែងតែទូរស័ព្ទទៅលោកតា និងទៅលេងផ្ទះលោកតារាល់ថ្ងៃទំនេរ រហូតធ្វើឲ្យលោកតាបាក់ចិត្ត លង់ស្នេហ៍ជាមួយនាងដែរ។ ពួកគេទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងស្នេហាចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩មកម៉្លេះ។ ដំបូង លោកតាគិតថា រូបគាត់ផ្ទាល់មិនអាចរៀបការបានទេ ព្រោះគាត់មានអាយុច្រើនហើយ ណាមួយខ្មាសអៀនអ្នកជិតខាង ប៉ុន្ដែដោយការស្រលាញ់លោកតាបានយល់ព្រមរៀបការទោះបីជាអាយុខុសគ្នាច្រើនក៏ដោយ។
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ប្រភពបន្ដថា មុនពេលរៀបការ គូស្នេហ៍ខុសវ័យមួយគូនេះ មានការជំទាស់ពីខាងកូនៗរបស់លោកតា បានសុំឲ្យនាង Nauraeni រៀបការជាមួយបុរសផ្សេងទៀតផង។ នាង Nauraeni បានប្ដេជ្ញាថាមិនព្រមរៀបការជាមួយអ្នកណាទាំងអស់ ក្រៅពីលោកតា ដូច្នេះហើយទើបកូនៗរបស់លោកតាសម្រេចចិត្តយល់ព្រមពីធីមង្គលការមួយនេះ។ ពីធីមង្គលការត្រូវបានប្រារព្ធធ្វើឡើងនៅទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ។យ៉ាងណាមិញ កូនប្រុសរបស់លោកតាក៏បានអះអាងដែរថា នាង Nauraeni មិនបានរៀបការជាមួយលោកតា ដោយសារតែចង់បានទ្រព្យសម្បត្តិអ្វីនោះទេ គឺដោយក្ដីស្រលាញ់ចេញពីបេះដូងពិតៗ៕ តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ