រឿងចាំបាច់គួរធ្វើ និងមិនគួរធ្វើ ពេលរលាកភ្លើង ឬទឹកក្តៅ!

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៩:៥០
កាល​ណា​មាន​រលាក​ភ្លើង រលាក​ទឹក​ក្តៅ គ្នា​យើង​តែង​ប្រើ​វិធី​មួយ​ចំនួន​ដើម្បី​បំបាត់​ការ​ឈឺចាប់​នៅ​កន្លែង​រលាក ដែល​វិធី​ទាំង​នោះ​អាច​ធ្វើ​តាម​តៗ​គ្នា មិន​ដឹង​វិធី​មួយ​ណា​ត្រឹម​ត្រូវ​នោះ​ទេ។ ដើម្បី​ឲ្យ​អស់​សង្ស័យ Hello គ្រូពេទ្យ​ នឹង​រៀប​រាប់​ពី​វិធី​គួរ​ធ្វើ និង​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ។១- រឿង​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ– ត្រាំ​ទឹក​ត្រជាក់​ភ្លាមៗ​ពេល​រលាក
– ប្រើ​ស្ព្រៃយ៍​សម្រាប់​បាញ់​ការ​រលាក
– យក​ប្រទាល​កន្ទុយ​ក្រពើ​កន្លែង​រលាក
– លាប​ទឹក​ឃ្មុំ​លើ​មុខ​របួស
– លាប​ទឹក​ថ្នាំ​សម្លាប់​មេរោគ បេតាឌីន។ក្នុង​ករណីរ​លាក​ភ្លើង ឬ​ទឹក​ក្តៅ​ធ្ងន់ធ្ងរ ក្រោយ​ពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​រួច យើង​ត្រូវ​យក​កំណាត់​ស្អាត​មក​គ្រប​មុខ​របួស រួច​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។២- រឿង​មិន​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ– មិន​ត្រូវ​យក​ម្ស៉ៅ ឬ​ប្រេង មក​លាប​លើ​មុខ​​របួស
– មិន​ត្រូវ​យក​ទឹកកក​មក​ស្អំ​លើ​មុខ​របួស
– មិន​ត្រូវ​យក​សាប៊ូ​លាប​លើ​មុខ​របួស
– មិន​ត្រូវ​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​មុខ​របួស។ចំពោះ​ទម្លាប់​​ខាង​លើ​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ មុខ​របួស​ឡើង​ពង​បែក ឬ​ហើម​សាច់ កាន់​តែ​ធ្ងន់​ធ្ងរ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet