ស្ងាត់ៗ Roma ឆក់យកបានខ្សែការពារម្នាក់ពី Chelsea ក្រោមលក្ខខណ្ឌខ្ចីជើង

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៩:៤២
អ៊ីតាលី៖ ខ្សែការពារស្ដាំសញ្ជាតិអ៊ីតាលី Davide Zappacosta របស់ Chelsea បានផ្លាស់ទៅចូលរួមជាមួយ Roma ក្រោមលក្ខខណ្ឌកិច្ចសន្យាខ្ចីជើងរយៈពេល ៦ខែ ដោយមានសិទ្ធិអាចបន្តរហូតដល់ដំណាច់រដូវកាល ខណៈ Zappacosta នៅសល់កុងត្រាជាមួយតោខៀវនៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ ២០២២។
កីឡាករDavide Zappacosta
“ខ្ញុំសប្បាយចិត្តនឹងចូលរួមជាមួយ Roma បន្ទាប់ពីទទួលបានបទពិសោធន៍មួយនៅប្រទេសក្រៅដែលបានជួយឲ្យខ្ញុំអភិវឌ្ឍខ្លួនទាំងក្នុងនាមជាកីឡាករ និងមនុស្ស។ ការដែលបានលេងជាមួយក្លិបមួយនេះគឺជាឱកាសដ៏ធំក្នុងការអភិវឌ្ឍខ្លួន ខ្ញុំមិនអាចរង់ចាំក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីបាននោះទេ។” Zappacosta ថ្លែងប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្លិប Roma។
កីឡាករ Davide Zappacosta ចូលរួមជាមួយ Roma
គួរបញ្ជាក់ផងដែរថា Zappacosta បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៧ ក្រោមផ្លាស់មកពីក្លិប Torino ដែលកាលនោះ Chelsea ដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Antonio Conte៕ប្រភព៖ Fox Sports Asia