ពិតជារឿងដ៏កម្រពិតមែន! នារីម្នាក់កើតកូនភ្លោះនៅចន្លោះខុសគ្នា ដល់ទៅ ១១សប្តាហ៍

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១០:០៩
កាហ្សាក់ស្ថាន៖ នារីម្នាក់រស់នៅក្នុងប្រទេសកាហ្សាក់ស្ថានបានធ្វើឱ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងសម្រាលកូនភ្លោះនៅថ្ងៃខុសគ្នាដល់ទៅ ១១សប្តាហ៍ ដែលនេះគឺពិតជារឿងដ៏កម្របំផុតដែលអាចកើតឡើង ១ ក្នុងចំណោម ៥០លានដង។យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះ Liliya Konovalova អាយុ ២៩ឆ្នាំ រស់នៅក្នុងទីក្រុង Uralsk ហើយនាងបានទៅជួបគ្រូពេទ្យដើម្បីឱ្យគាត់ពិនិត្យផ្ទៃពោះជាលើកទី២។គ្រូពេទ្យដឹងថា នាង Liliya មានផ្ទៃពោះដ៏ចម្លែកមួយ ពោលគឺនៅពេលគ្រូពេទ្យជួយសម្រាលកូនឱ្យនាងជាលើកដំបូងនោះ ពួកគេដឹងថា នាងមានកូនភ្លោះនៅក្នុងផ្ទៃបាត់ទៅហើយ។យ៉ាងណាមិញ គ្រូពេទ្យបានជួយនាងសម្រាលកូនលើកដំបូងបានជោគជ័យ ហើយកូននោះគឺជាកូនស្រីដែលមានសុខភាពល្អ។ចំណែក ១១សប្តាហ៍ក្រោយមក គ្រូពេទ្យក៏ជួយសម្រាលកូនឱ្យនាងមួយទៀត។ ទោះបីជាមានការលំបាកបន្តិចក្តី នៅទីបំផុត គ្រូពេទ្យនៅតែអាចជួយសម្រាលកូនឱ្យនាងបានជោគជ័យ ហើយកូនទីពីរនោះគឺជាកូនប្រុស។រឿងរ៉ាវរបស់នាង Liliya ល្បីពេញអ៊ីនធើណេត ហើយរូបនាងត្រូវបានគេចាត់ទុកថាគឺជានារីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តប្រទេសកាហ្សាក់ស្ថាន ដែលកើតកូនភ្លោះនៅចន្លោះថ្ងៃខុសគ្នាដល់ទៅ ១១សប្តាហ៍បែបនេះ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
នាងLiliya និងកូនភ្លោះ
កូនភ្លោះរបស់នាង Liliya
កូនភ្លោះរបស់នាង Liliya
នាង Liliya និងកូនភ្លោះ
នាង Liliya និងកូនភ្លោះ
កូនភ្លោះរបស់នាង Liliya