ឃើញហើយសង្វេគចិត្ត! សត្វឆ្កែ១៣ក្បាល សល់តែស្បែកដណ្ដប់ឆ្អឹង ក្រោយត្រូវម្ចាស់ចិត្តខ្មៅ ទុកចោលលែងខ្វល់....ត្រូវបានជួយសង្គ្រោះ (មានវីដេអូ)

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១០:១២
ថៃ៖ ក្រុមបសុពេទ្យមកពី Watchdog Thailand និង ក្រុមមន្រ្តីផ្នែកសុខុមាលភាពសត្វ នៃការិយាល័យអភិវឌ្ឍន៍សត្វចិញ្ចឹម ខេត្ត Pathum Thani (Pathum Thani Livestock Development Office’s Animal Welfare Division) បានសហការគ្នាចុះជួយសង្គ្រោះសត្វឆ្កែចិញ្ចឹមពូជ Great Danes ចំនួន១៣ក្បាល បន្ទាប់ពីពួកវាត្រូវបានម្ចាស់ចិត្តខ្មៅ លែងខ្វល់ចិញ្ចឹមនៅសល់តែស្បែកដណ្ដប់ឆ្អឹង យ៉ាងគួរឲ្យសង្វេគ ស្ថិតនៅផ្ទះមួយក្នុងស្រុក Lat Lum Kaew ខេត្ត Pathum Thani ប្រទេសថៃ។
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ការចុះជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ បន្ទាប់ពីមានការត្អូញត្អែរពីបងប្អូនសាច់ញាតិរបស់ម្ចាស់ឆ្កែ ក្រោយបានឃើញសភាពដ៏អាក្រក់របស់សត្វឆ្កែទាំងនោះ ខណៈដែលឆ្កែមេមួយក្បាល និងកូនតូចៗរបស់វា ២ក្បាលផ្សេងទៀត ក៏បានងាប់ក្នុងទ្រុង កាលពីថ្ងៃអាទិត្យផងដែរ។  
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
ស្រ្តីវ័យកណ្តាលដែលជាម្ចាស់ឆ្កែ មិនបញ្ចេញឈ្មោះ បានសារភាពប្រាប់ក្រុមមន្រ្តីបសុសត្វថា ចំពោះមូលហេតុដែលទុកឲ្យឆ្កែរបស់ខ្លួនទៅជាបែបនេះ ក៏ដោយសារតែបច្ចុប្បន្នខ្លួនគ្មានការងារធ្វើ ហើយក៏ទើបតែលះលែងគ្នាជាមួយនឹងប្តីថ្មីៗនេះទៀត ទើបធ្វើឲ្យខ្លួនប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ឬគ្មានលុយចាយវាយ ក៏ទុកពួកវាចោលលែងខ្វល់លែងចង់ចិញ្ចឹមតែម្តងទៅ។
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
ស្រ្តីជាម្ចាស់ឆ្កែបានឲ្យដឹងទៀតថា តាមការពិតទៅ ខ្លួនចិញ្ចឹមសត្វឆ្កែអស់ទាំងនេះ ដោយនៅក្នុងគោលបំណងលក់តែប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែ ពិបាករកឈ្មួញទិញ ទើបធ្វើឲ្យខ្លួនកាន់តែដុនដាបគ្មានលុយចាយ។
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
ប្រភពដដែលបានបន្តថា សត្វឆ្កែចំនួន៣ក្បាលត្រូវបានងាប់ និងត្រូវបានយកទៅកប់នៅឯបរិវេណក្រោយផ្ទះស្រ្តីជាម្ចាស់ឆ្កែនោះ ខណៈឯសត្វឆ្កែចំនួន ១៣ក្បាលផ្សេងទៀត នៅរស់រានមានជីវិត ប៉ុន្តែស្ថិតក្នុងស្ថានភាពសល់តែស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះ ដោយសារតែកង្វះអាហារូបត្ថម្ភ (ឬអត់ចំណីស៊ី)។
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
ក្រោយចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ក្រុមមន្រ្តីក៏បានសម្រេចដកហូតយកសត្វឆ្កែទាំង ១៣ក្បាលនោះ ពីស្រ្តីជាម្ចាស់ឆ្កែ និងបានបញ្ជូនពួកវាទៅមជ្ឈមណ្ឌលសត្វរបស់អង្គការអភិវឌ្ឍន៍សត្វចិញ្ចឹម ដើម្បីជួយសង្គ្រោះនិងមើលថែទាំពួកវាផងដែរ។  
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ស្រ្តីជាម្ចាស់ឆ្កែក៏នឹងត្រូវទទួលទោស ឬទទួលខុសត្រូវចំពោះការរំលោភបំពានក្រោមការការពារ និងសុខុមាលភាពសត្វ (Cruelty Prevention and Welfare of Animal Act) ខណៈដែលមន្រ្តីប៉ូលិសក៏បាននឹងកំពុងតែបន្តធ្វើការស៊ើបអង្កេតបន្ថែមផងដែរ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ
សត្វឆ្កែទាំង១៣ក្បាលត្រូវបានជួយសង្គ្រោះ