បែកធំណាស់លោកព្រះ!! ព្រំ សំណាង វាយថៃឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗ (មានវីដេអូ)

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៥:៤៥
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករកម្ពុជាមកពីក្លិបទ័ពពិសេសឆ័ត្រយោង ៩១១ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករថៃ កុងក ក្រោមលោកអាជ្ញាកណ្ដាល ធន់ សុភា បញ្ឈប់ការប្រកួតភ្លាមៗក្រោយចប់ទឹកទី២។
កីឡាករ ព្រំ សំណាង និងកីឡាករថៃ កុងក
ការប្រកួតគោះជួងចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរបានសម្រុកគ្នាយ៉ាងខ្លាំង ទាំងកាវាយដៃ វាយកែង និងជង្គង់ ជាពិសេសនោះគឺកីឡាករកម្ពុជា ព្រំ សំណាង បានវាយកែងធ្ងន់ទៅលើកីឡាករថៃ។ យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់ចុងទឹកទី២ ព្រំ សំណាង បាយវាយកែងទៅធ្វើឲ្យកីឡាករថៃ បែកយ៉ាងធំ និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕ ចង់ឃើញថាការប្រកួតនោះថា ព្រំ សំណាង វាយកែងថៃឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតយ៉ាងដូចម្ដេច សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖