ស្អាតដូចរូបគំនូរ ពេល ចាន់ គង់ការ តែងខ្លួនក្នុងឈុតសម្លៀកបំពាក់ ប្រពៃណីខ្មែរបែបនេះ!

ភ្នំពេញ៖ ជឿជាក់ថា​ មានប្រិយមិត្ត មិនតិចនាក់នោះទេ ប្រាកដជាបានជ្រាប យ៉ាងច្បាស់រួចមកហើយពី កញ្ញា ចាន់ គង់ការ ដែលជាតារាបង្ហាញម៉ូត លំដាប់ជួរមុខ ដ៏មានប្រជាប្រិយភាពមួយរូប។ ម៉្យាងទៀត តារាស្រីរូបនេះ តែងតែធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍ជាមួយ សម្រស់ដ៏ស្រស់ស្អាត និងស្ទាយ៍លេងខ្លួន កាលីបទាន់សម័យ​ ដែលមើលទៅមានភាពស៊ីគ្នា ជាមួយរូបរាងកាយដ៏ស្លីមស្រលូន របស់នាងយ៉ាងខ្លាំង។ប៉ុន្តែ ស្រាប់តែថ្មីៗនេះ ចាន់ គង់ការ បានបង្ហោះរូបភាពជាច្រើនសន្លឹក និងមានការតុបតែងខ្លួនបានយ៉ាងប្លែកភ្នែក ស្រស់សោភាដូចជារូបគំនូរ ខុសពីរាល់ដង ដល់ថ្នាក់ហ្វេនៗខ្លះ ឃើញហើយចំណាំសឹងតែ មិនបានផង។ ក្នុងនោះដែរ នាងបានស្លៀក ក្នុងឈុតបែបបុរាណ ប្រពែណីខ្មែរ មានឈ្មោះថា «ឈុតរំដួលអង្គរ» មើលទៅដូចជាមានភាពសមសួន ទន់ភ្លន់ លេចធ្លោជានារីខ្មែរពិតៗតែម្ដង។ ម៉្យាងទៀត ដោយសារតែទម្រង់មុខ និងរូបរាង មានអំណោយផល ពីធម្មជាតិផងនោះ ធ្វើឲ្យអ្នកដែលឃើញរូបថតប៉ុន្មានសន្លឹកនោះហើយ ទប់អារម្មណ៍មិនសរសើរដល់ចាន់ គង់ការ មិនបាននោះទេ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
កញ្ញា ចាន់ គង់ការ
កញ្ញា ចាន់ គង់ការ
កញ្ញា ចាន់ គង់ការ
កញ្ញា ចាន់ គង់ការ តុបតែងខ្លួនក្នុង ឈុតរំដួលអង្គរ
កញ្ញា ចាន់ គង់ការ តុបតែងខ្លួនក្នុង ឈុតរំដួលអង្គរ
កញ្ញា ចាន់ គង់ការ តុបតែងខ្លួនក្នុង ឈុតរំដួលអង្គរ