ប្លែកទៀតហើយជាមួយនឹងបទចម្រៀង«ដួងច័ន្ទ»ពីព្រះនាងតូច នរោត្តម ជេនណា ពីរោះខ្លាំង

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី ព្រះនាងតូច នរោត្តម ​ជេនណា ជាមួយនឹងទេពកោសល្យសិល្បៈរបស់ទ្រង់ ស្ទើរតែគ្រប់ទម្រង់តែម្ដង មិនថាការបកស្រាយបទចម្រៀងឬសម្ដែងនោះទេ ទ្រង់ធ្វើបានយ៉ាងល្អមិនចាញ់អ្នកអាជីពនោះទេ។ ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូច នរោត្តម ​ជេនណា បានបង្ហោះវីដេអូមួយជាមួយនឹងការបកស្រាយបទចម្រៀងរបស់ទ្រង់ យ៉ាងពីរោះធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។ ជាមួយនឹងគ្នានោះផងដែរ ព្រះនាងតូច នរោត្តម ​ជេនណា មិនត្រឹមតែបានបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា៖«ដួងច័ន្ទ» បានយ៉ាងពីរោះរណ្តំនោះទេ ថែមទាំងដាក់មនោសញ្ចេតនាទៅក្នុងចម្រៀងបានយ៉ាងល្អដូចជាតារាចម្រៀងអាជីពតែម្ដង។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ព្រះនាងតូច នរោត្តម ​ជេនណា ទ្រង់តែងតែធ្វើការបកស្រាយបទចម្រៀងបង្ហោះ នៅក្នុងបណ្ដាញសង្គមផ្សព្វផ្សាយបែបនេះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ៕ តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖
ព្រះនាងតូច ​ជេនណា
ព្រះនាងតូច ​ជេនណា
ព្រះនាងតូច ​ជេនណា
ព្រះនាងតូច ​ជេនណា
ព្រះនាងតូច ​ជេនណា ពេលបកស្រាយចម្រៀង
ព្រះនាងតូច ​ជេនណា ពេលបកស្រាយចម្រៀង
ព្រះនាងតូច ​ជេនណា ពេលបកស្រាយចម្រៀង