ក្តៅគគុកទៀតហើយ ពេលនេះGoo Hye Sun ឆ្លើយតបទៅកាន់ ការគម្រាមបញ្ចេញសាររបស់ប្តីនាង ដោយបានហៅគេថា...

កូរ៉េ​ខាង​ត្បូង​៖ អតី​ត​តួ​ឯកស្រី​រឿង​F4 Goo Hye Sun បាន​វាយ​បក​ទៅ​វិញ​ភ្លាម​ៗ ​ទៅ​លើ​ការ​រាយការណ៍​របស់​ប្តី​នាង ​ដែល​បាន​គម្រាម​នឹង​បញ្ចេញ​សារ​ ដែល​ពួកគេ​បាន​លេង​ជាមួយ​គ្នា នៅ​ក្នុង​កម្ម​វិធី​KakaoTalk។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ខាង​ភាគី​ប្តី​របស់​នាង​បាន​ចេញ ​ការ​រាយការណ៍​អំពី​ទំនាក់​ទំនង​នៃ​ ការ​លែង​លះ​របស់​ពួកគេ​ទាំង​ពីរ ហើយ​ក៏​បាន​ច្រាន​ចោល​នៅ ការ​ចោទប្រកាន់​ផ្សេង​ៗ​ពី​សំណាក់​ប្រពន្ធ​របស់ខ្លួន​Goo Hye Sun ផង​ដែរ។ ហើយ​ក៏​បាន​និយាយ​ថា ​រូប​គេ​នឹង​បញ្ចេញ​នៅ​សារ​ដែល ​ពួក​គេ​បាន​លេង​ជាមួយ​គ្នា ​​ដើម្បីឲ្យមហាជន​បាន​ដឹង ​នឹង​កុំ​ដាក់​បន្ទុកទៅ​តែ​ម្ខាង​បែបនេះ​។ បន្ទាប់​ពី​បាន​ឃើញ​បែប​នោះ​Goo Hye Sun បាន​បង្ហោះសារ​ខ្លីមួយ​ភ្លាម​ក្នុង​Instagram របស់​នាង​ ​ដែល​ចង់​បង្ហាញដល់​ ​ភាគី​ប្តី​របស់នាង​ថា​ នាង​មិន​ខ្លាច​នឹង​ការ​គម្រាម ​ទាំង​អស់​នេះទេ ដោយ​នាង​បាន​សរសេរថា៖គួរ​បញ្ជាក់​ផង​ដែរ​ថា​Ahn Jae Hyun និង​Goo Hye Sun បាន​សម្រេចចិត្ត ​ចូល​រោង​ការ​ជាមួយគ្នា កាល​ពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​ពួកគេ​បាន​ សម្តែង​រឿងជាមួយគ្នា​ ​របស់​ស្ថាននីយ​ទូរទស្សន៍​​KBS។ ជាក់​ស្តែង​បន្ទាប់​ពី ​បែក​ធ្លាយ​ដំណឹង​លែង​លះ​ពេល​នេះ​ ប្តី​ប្រពន្ធ​ទាំង​ពីរ​នេះ​ កំពុង​តែ​មាន​បញ្ហា ​បញ្ចញ​សារ​វាយប្រហារ​គ្នា ​មិន​ឈប់​នោះ​ទេ។ ​ដោយ​​ខាងAhn Jae Hyun បាន​លើកឡើង​ថា​ នាង​ខឹងបន្ទាប់​ពី​រូប​គេ​រើចេញ​។ ចំណែក​ខាង​Goo Hye Sun បាន​និយាយ​ថាគឺ​មក​ពី​​Ahn jae Hyun គិតថា​នាង​មិន​សូវ​ស៊ិចស៊ី​។ ​យ៉ាង​ណាមិញ​ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​បញ្ហាចម្បង ដែល​នាំ​ឲ្យ​គូស្វាមីភរិយាមួយគូរ​នេះ​ ឈានដល់​ការ​លែង​លះ បែបនេះ​នោះ​ទេ​​។ ដូច្នេះមាន​តែ​រង់ចាំ តាមដាន​បន្ត​ទៀតទាំង​អស់គ្នា​៕
Ahn Jae Hyun
Ahn Jae Hyun
Ahn Jae Hyun
Goo Hye Sun
Goo Hye SunនិងAhn Jae Hyun
Goo Hye Sunនិង Ahn Jae Hyun