សង្ហាប៉ុណ្ណឹងដែរ ប៉ុន្តែតារាប្រុសទាំងនេះ សុទ្ធតែធ្លាប់ឆ្អែតចិត្តនឹងរឿងស្នេហា!

ថៃ៖ ជាការពិតណាស់ មនុស្សម្នាក់ៗមិនមែនសុទ្ធតែជួបស្នេហាសមបំណងរហូតនោះទេ ទោះបីជាពួកគេជាមនុស្សដែលមានមុខមាត់នៅក្នុងសង្គម មានភាពល្បីល្បាញ ឬមានរូបសម្បត្តិស្រស់ស្អាតស្រស់សង្ហាយ៉ាងណាក៏ដោយ។ ជាក់ស្តែងដូចតារាប្រុសប៉ុន្មានរូបនេះ សុទ្ធតែធ្លាប់ខូចចិត្តព្រោះរឿងស្នេហា រហូតមកដល់ពេលខ្លះអ្នកខ្លះបានចាប់ផ្តើមស្នេហាថ្មី ចំណែកឯអ្នកខ្លះវិញទៀតនៅរអាជាមួយរឿងស្នេហាក៏មាន។ ចង់ដឹងថាតារាប្រុសទាំងនោះមានអ្នកណាខ្លះ? សូមទស្សនាទាំងអស់គ្នា៖១. តារាសម្តែង Peach Pacharaសម្រាប់តារាប្រុសរូបនេះ ប្រិយមិត្តប្រាកជាបានជ្រាបច្បាស់រួចហើយ ព្រោះលោកទើបតែបែកបាក់គ្នាជាមួយតារាស្រីកូនកាត់នាង Patricia Good កាលពីពេលថ្មីៗនេះ ដែលធ្វើសោកសៅខ្លាំងស្ទើរតែទប់ទឹកភ្នែកមិនជាប់ ពេលនិយាយបកស្រាយពីរឿងនេះនៅចំពោះមុខអ្នកកាសែត។
Peach Pachara
២. តារាសម្តែង Nong Thana តារាប្រុសរូបសង្ហាត្រូវជាប្អូនបង្កើត របស់លោកBoy Pakornរូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រីVill Wanarot។ ទៀតសោតទោះ បីជាមិនសូវបើកចំហរពីទំនាក់ទំនងក៏ពិតមែន ប៉ុន្តែពួកគេទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់។ ប៉ុន្តែមួយរយៈក្រោយមក ពួកគេក៏បានចែកផ្លូវគ្នា ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះទេ។
Nong Thana
៣. តារាសម្តែង Freud Chartpong  ជាទូទៅតែងតែលោកFreud សម្តែងជាតួកំប្លែងនៅក្នុងរឿងភាគផ្សេងៗ ប៉ុន្តែជីវិតមិនកំប្លែងនោះទេ។ ដោយលោកទើបតែបែកពីមិត្តស្រី ដែលតារាចម្រៀងល្បីឈ្មោះមួយរូប គឺនាងPreaw Kanitkul ក្រោយពីពួកគេទាំងពីរ ចាប់ផ្តើមសាងស្នេហាជាមួយគ្នាមួយរយៈពេលធំកន្លងមក។
Freud Chartpong
៤. លោក Pat Taviras លោកPat ជាអតីតសង្សារតារាសម្តែងស្រីល្បីឈ្មោះនាងMatt Peranee។ ទោះបីជាស្រលាញ់គ្នារយៈពេល១៤ឆ្នាំ ប៉ុន្តែចុងក្រោយពួកគេទាំងពីរនៅតែបែកគ្នា ព្រោះតែបញ្ហាមួយចំនួនដែលមិនចុះសម្រុង។
Pat Taviras
៥. តារាសម្តែង Sean Jindachot បើតាមគ្រប់គ្នាបានដឹង គូស្នេហ៍ចុងក្រោយរបស់លោកគឺតារាសម្តែងស្រីស៊ិចស៊ី Gypsy។ ប៉ុន្តែទាក់ទងគ្នាបានមួយរយៈពួកគេក៏បែកគ្នា ហើយរហូតមកដល់ពេលនេះលោកSean នៅមិនទាន់មានម្ចាស់ថ្មី ខណៈពេលសង្សារចាស់មានគម្រោងជិតរៀបការទៅហើយ។
Sean Jindachot
៦. តារាសម្តែង New Chaiyapol New​ ក៏មិនខុសពីតារាសម្តែងប្រុសទាំង៥ខាងលើ ព្រោះលោកក៏ទើបតែបែកគ្នាជាមួយមិត្តស្រីកាលពីពេលថ្មីៗ​នេះ។ ហើយក្រោយពីចែកផ្លូវគ្ នាអនុស្សាវរីយទាំងអស់ក៏ត្រូវបំភ្លេចចោល និងមិនសល់សូម្បីតែឈ្មោះថាមិត្តភក្តិ។
New Chaiyapol