ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរធ្វើម៉េច?

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៣:៤២
គ្រុន​ពោះវៀន គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​កើត​នោះទេ មិន​ថា​ក្មេង មិនថា​ចាស់ សុទ្ធ​តែ​ធ្លាប់កើត​ជំងឺ​នេះ ប៉ុន្តែ​មាន​គ្នា​យើង​ភាគ​តិចណាស់ ស្គាល់​ពី​ជំងឺ​នេះ ឬ​សម្គាល់​ដឹង​ថា​ខ្លួន​ឯង ឬ​កូន​គ្រុនពោះវៀន​ណាស់ ទាល់​តែ​ពេទ្យ​ប្រាប់ ទើប​ដឹង។ ម៉េច​បាន​គ្រុន​ពោះ​វៀន? មាន​រោគសញ្ញា​ម៉េច​ខ្លះ? គួរ​ព្យាបាលបែប​ណា? សំណួរ​ទាំង​នេះ នឹង​បក​ស្រាយ​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម៖និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​គ្រុនពោះវៀន?ជំងឺ​គ្រុនពោះវៀន ជាភាសា​បច្ចេកទេស​ហៅថា Typhoid Fever ជា​ប្រភេទ​ជំងឺ​ បង្ក​ដោយ​បាក់តេរី  មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ដែល​មាន​ប្រឡាក់​ លាមក​ ឬ​ទឹក​នោម​គ្នា​យើងមាន​កើត​​ជំងឺ​នេះ ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគគ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែង​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។២- ​ជំងឺ​គ្រុនពោះវៀនមាន​រោគ​សញ្ញា​អ្វី​ខ្លះ?ជំងឺ​គ្រុន​ពោះវៀន មាន​រោគ​សញ្ញា​ច្រើន​ នឹង​វិវត្ត​ម្ដង​បន្តិច​ៗពី​ ១-៣ សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ។ ហើយ​ដំណាក់កាល​​វិវត្ត​ជា​ជំងឺគ្រុន​ពោះ​វៀន​មាន​ដូចជា៖
– ដំណាក់​កាល​ដំបូង៖ ក្នុង​ដំណាក់​កាល​នេះ គ្នា​យើង ឬ​ក្មេងៗ​មាន​​ជំងឺ ​អាច​លេច​ចេញ​រោគ​សញ្ញាគ្រុន​ក្ដៅ ​ចាប់​ផ្ដើម​ពីតិច​ៗ និង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​អាច​កើន​កំដៅ​រហូត​ដល់ ៤០,៥ អង្សា​រសេ គួរ​ផ្សំ​ជា​មួយ​អាការៈ​ដូចជា៖ ឈឺ​ក្បាល ខ្សោយ​​កម្លាំង ឈឺ​សាច់ដុំ បែក​ញើស ក្អក​ស្ងួត មិន​ឃ្លាន​អាហារ និង​ស្រកទម្ងន់ ឈឺ​ពោះ រាក ឬ​ទល់​លាមក ឡើង​រមាស់ ហើម​ពោះ​ខ្លាំង។– ដំណាក់​កាលបន្ទាប់៖ នៅ​ពេល​យើង ឬ​ក្មេង​កើត​មាន​ជំងឺ​គ្រុនពោះ​វៀន បើ​​មិន​បាន​ព្យាបាល​ទេ អាច​នឹង​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ ដោយ​បន្ថែមរោគ​សញ្ញា​ដូចជា៖ រវើរវាយ ដេកមួយ​កន្លែង មិន​អាច​ក្រោក​បាន និង​អស់​កម្លាំងខ្លាំង ហើយ​ភ្នែក​បិទ​បាន​តែ​ពាក់​កណ្ដាល ដែល​រោគសញ្ញា​នេះ ច​ហៅ​ថា​ជា​ដំណាក់​កាល​គ្រុន​ពោះ​វៀន​ធ្ងន់ធ្ងរ (Typhoid State)។លើស​ពី​នេះ អាច​មាន​ផល​វិបាក​ផ្សេង​ៗ​ជា​ញឹក​ញាប់ ​នឹង​កើត​ឡើង​ក្នុង​ដំណាក់​កាល​នេះ។ ចំពោះ​គ្នា​យើង​ខ្លះ​មាន​​ជំងឺនេះ ​រោគ​សញ្ញា​អាច​នឹង​កើត​ឡើង​វិញ​នៅ​ ២សប្តាហ៍​ បន្ទាប់​ពី​អាការៈ​ជំងឺ​បាន​ធូរស្រាល។ចំណាត់ការ៣- ត្រូវ​ធ្វើ​ដូច​ម្ដេចពេល​កើត​ជំងឺ​គ្រុន​ពោះវៀន?បើ​យើង ឬ​កូន​យើង​មាន​គ្រុន​ក្ដៅ​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​ឈឺ​ខ្លាំង សូម​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។ ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ ជា​វិធី​មាន​ប្រសិទ្ធិភាព​បំផុត​ចំពោះ​ជំងឺ​នេះ ហើយ​ថ្នាំ​ផ្សះ​ ពេទ្យ​ឲ្យ​ប្រើជា​​ញឹក​ញាប់​រួម​មាន៖
– ថ្នាំ Ciprofloxacin (Cipro)៖ នៅ​សហរដ្ឋ​អាមេរិក គ្រូពេទ្យ​ច្រើន​តែ​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើថ្នាំ​នេះ ចំពោះគ្នាយើង​​ពេញ​វ័យ​មាន​ជំងឺ​គ្រុន​ឈាម និង​ស្រីៗ​​មិនមាន​ផ្ទៃ​ពោះ។
– ថ្នាំ Ceftriaxone (Rocephin)៖ ជាថ្នាំ​ផ្សះ​ប្រភេទ​ចាក់​នេះ ប្រើ​ជំនួស​ឲ្យ​ថ្នាំ Ciprofloxacin (Cipro) ក្នុង​ករណី​គ្នា​យើង​មាន​​ជំងឺ ​មិន​អាច​ប្រើ​ថ្នាំ​ខាង​លើ​បាន ពិសេស​ក្មេងៗ​​ជា​ដើម។
ថ្នាំ​ទាំង​នេះ​ អាច​បង្ក​ជា​ផល​រំខាន​ខ្លះ ហើយ​ការ​ប្រើ​រយៈពេល​យូរ​ អាច​នាំ​ឲ្យ​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំ​ទៀត​ផង។៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?បើ​គ្រុន​ក្ដៅ​ខ្លាំង​ ហើយ​មាន​អារម្មណ៍​ថា ​ឈឺ​ចាប់ខ្លាំង សូម​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់។វិធីការពារ៥- ត្រូវ​បង្ការ​​ជំងឺគ្រុន​ពោះ​វៀន​ដោយ​វិធី​ណា?ដើម្បី​ការ​ពារ​ជំងឺ​គ្រុនពោះវៀន  ​ត្រូវអនុវត្ត​តាម​វិធី​សាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោយ៖
– ចាក់​វ៉ាក់សាំង៖ មាន​វ៉ាក់សាំង​ពីរ​ប្រភេទ ​អាច​ប្រើ​បាន ដោយ​មួយ​ប្រភេទ សម្រាប់​ចាក់​ក្នុង​កម្រិត​តែ​មួយ​ដង​គត់ យ៉ាង​ហោច​ណាស់ មួយ​អាទិត្យ​មុន​ពេល​ធ្វើ​ដំណើរទៅកាន់​តំបន់​ងាយ​កើត​ជំងឺ​គ្រុនពោះវៀន ហើយ​វ៉ាក់សាំង​មួយ​ទៀត​ ​ត្រូវ​លេប​ថ្នាំតាម​មាត់ចំនួន ​៤​គ្រាប់ (ខេបស៊ុល) ដោយ​លេប​ ២ ថ្ងៃ​មួយ​គ្រាប់ ។ មិន​មាន​វ៉ាក់សាំង​ណា​ មាន​ប្រសិទ្ធិភាព​១០០%​ នោះ​ទេ ហើយ​វ៉ាក់សាំង​ទាំង​ពីរ​នេះ ត្រូវ​ការ​ប្រើ​ជាថ្មី ព្រោះ​ប្រសិទ្ធិភាព​ នឹងសាប​ទៅ​វិញ​តាម​ពេល​វេលា។
– លាង​សម្អាត​ដៃ៖ ត្រូវ​លាង​សម្អាត​ដៃ​នឹង​ទឹក​ មុន​ញ៉ាំ​អាហារ​ ឬ​ចម្អិន​អាហារ ពិសេស​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក។ គួរ​តែ​យក​ទឹក​សម្អាត​ដៃ​​មាន​ជាតិ​អាល់កុល​តាម​ខ្លួន ​ក្នុង​ករណី​គ្មាន​​ទឹកស្អាត​ប្រើប្រាស់។
– ចៀសវាងផឹក​ទឹកមិន​ស្អាត៖ ទឹក​មិន​ស្អាត​ ​ជា​បញ្ហា​ធំ​បំផុត​នៅ​ដំបន់​ងាយ​ចម្លង​ជំងឺ​នេះ។ ដូច​នេះ​ បើ​​ត្រូវ​ទៅ​តំបន់​ទាំង​នោះ យើង​​ត្រូវ​តែផឹកទឹក​ស្អាត ដូច​ជា​ទឹក​សុទ្ធ ទឹក​ក្រូច​កំប៉ុង។ ហើយ​ដើម្បី​សុវត្ថិភាព ​គួរ​តែ​ប្រើ​ទឹក​សុទ្ធ​ដើម្បី​ដុះ​ធ្មេញ និង​មិន​ត្រូវ​លេប​ទឹក​នៅ​ពេល​ងូត​ឡើយ។
– ចៀស​ញ៉ាំ​បន្លែ​ឆៅ ឬ​ផ្លែ​ឈើ៖ ព្រោះ​អាច​លាង​សម្អាត​ដោយ​ទឹក​មាន​បាក់​តេរី​ទាំង​នោះ។
– គួរ​ញ៉ាំ​អាហារ​ក្ដៅ៖ គួរ​តែ​ញ៉ាំ​អាហារចម្អិត​ក្ដៅ​ៗ ចៀស​វាង​អាហារ​គ្រប់​ទុកយូរ នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា។ គួរ​ចៀស​វាង​អាហារ​លក់​តាម​ចិញ្ចើម​ផ្លូវ ​ដែល​យើង​មើល​ទៅ​មិនមាន​អនាម័យ។ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet