ក្លិបយក្សមួយត្រៀមឆក់យក Suarez បើសិនជា Barcelona យកបាន Neymar

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៤:០១
អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រៀមខ្លូនរួចរាល់ក្នុងការឆក់យកកីឡាករ Luis Suarez ពី Barcelona បើសិនជាក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នាំយកខ្សែប្រយុទ្ធប្រេស៊ីល Neymar បានសម្រេច។
កីឡាករ Luis Suarez
ក្លិប Barcelona កំពុងតែធ្វើការចរចាជាមួយ Paris Saint-Germain ដើម្បីនាំយកខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក Neymar ត្រឡប់មកទឹកដីអេស្ប៉ាញ។ជាមួយគ្នានេះ បើតាមសារព័ត៌មានអ៊ីតាលី TuttoSport ក្លិប Juventus ក៏បានរៀបចំខ្លូនដើម្បីនាំ Suarez មកកាន់ទឹកដីអ៊ីតាលីដូចគ្នាបើសិនជា Neymar ត្រឡប់មក Barcelona វិញមែននោះ។ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធបារាំង Antoine Griezmann កំពុងតែធ្វើឲ្យកៅអីរបស់ Suarez រង្គោះរង្គើ ហើយបើសិនជា Neymar ត្រឡប់មកវិញមែននោះ រឹតតែធ្វើឲ្យខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ ៣១ឆ្នាំរូបនេះ រឹតតែពិបាកក្នុងការប្រជែងកន្លែងលេងទៀតហើយ។ យើងនឹងរង់ចាំមើលទាំងអស់គ្នាថា បើសិនជា Barcelona យកបាន Neymar ត្រឡប់មកវិញមែននោះ នឹងមានអ្វីកើតឡើងបន្ត ខណៈទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញនឹងត្រូវបិទនៅថ្ងៃទី២ ខែកញ្ញា៕