ស្ត្រីពីរនាក់ស្នាក់នៅក្នុងសណ្ឋាគារ ដាក់សំឡីអនាម័យដែលប្រើហើយចូលទៅក្នុងកំសៀវទឹក

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៥:៣២
ចិន៖ ថ្មីៗកន្លងទៅនេះ បុគ្គលិកម្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែង បានប្រទះឃើញសំឡីអនាម័យដែលប្រើហើយ ក្នុងកំសៀវទឹក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Nanning ប្រទេសចិន ។យោងតាមសម្ដីអ្នកគ្រប់គ្រងសណ្ឋាគារបានឲ្យដឹងថា ជាធម្មតាបុគ្គលិកផ្នែកសម្អាត តែងតែធ្វើការសម្អាតរៀបចំបន្ទប់នៅពេលដែលភ្ញៀវចាកចេញ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បុគ្គលិកម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលប្រទះឃើញសំឡីអនាម័យនៅក្នុងកំសៀវទឹក ខណៈពេលកំពុងសម្អាតបន្ទប់។ លើសពីនេះទៅទៀត វាគឺជាសំឡីអនាម័យដែលបានប្រើប្រាស់រួចទៅហើយ។ សំឡីអនាម័យនោះ គឺជារបស់ស្ត្រីពីរនាក់ដែលបានចាកចេញទៅបាត់បន្ទាប់ពីស្នាក់នៅរួច។
សំឡីអនាម័យក្នុងកំសៀវ
ពួកគេទាំងពីរ
ក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារបានរាយការណ៍រឿងនេះទៅខាងប៉ូលិសដើម្បីឲ្យតាមចាប់ខ្លួនស្ត្រីពីរនាក់នោះ។ ស្ត្រីម្នាក់ក្នុងចំណោមពួកគេទាំងពីរបានសុំទោសនិងសារភាពប្រាប់ថា រូបនាងផ្ទាល់ពិតជាបានយកសំឡីអនាម័យដែលបានប្រើហើយដាក់ចូលទៅក្នុងកំសៀវទឹកពិតមែន។ នាងគិតថា គ្រាន់តែជាការលេងសើច ប៉ុន្ដែមិននឹកស្មានថារឿងរ៉ាវទៅជាបែបនេះ។អ្នកគ្រប់គ្រងសណ្ឋាគារបានបន្តទៀតថា ខាងម្ចាស់សណ្ឋាគារមិនទាន់សម្រេចចិត្តទទួលយកការសុំទោស ឬចាត់វិធានការយ៉ាងណានោះទេ។យ៉ាងណាក្ដី ប៉ូលិសកំពុងធ្វើការតាមដានទៅលើករណីមួយនេះ និងរង់ចាំការសម្រេចចិត្តពីម្ចាស់សណ្ឋាគារ៕ តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?