គង់ ចាន់ស្រីមុំ លេងខ្លួនក្នុឈុតប៊ីគីនី យ៉ាងស៊ិចស៊ី អមដោយសម្ដីចាក់ដោតសាហាវ

ភ្នំពេញ៖ បើនិយាយពី តារាខ្មែរ ដែលក្លាយជា អ្នកម្ដាយកូនមួយហើយ តែនូវតែមាន សម្រស់លេចធ្លោមិនចាញ់ក្រមុំៗ ជឿជាក់ថា ប្រិយមិត្តនឹងនឹកឃើញដល់ តារាសម្ដែងស្រី គង់ ចាន់ស្រីមុំ ជាក់ជាមិនខាន។ក្នុងនោះដែរ ទោះជាមានកូនរួចក៏ដោយ តែតារាស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលនិងកោតសរសើរដល់ស្ទាយ៍រៀបចំ តុបតែងខ្លួនបាន យ៉ាងស្រស់ស្អាត និងប្លែកភ្នែក សឹងតែគ្រប់ពេលទៅហើយ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពមួយសន្លឹក ក្នុងបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ចង់ឈាមច្រមុះទៀតផង។ តួយ៉ាង ក្នុងពេលនោះ នាងបានស្លៀកក្នុងឈុតប៊ីគីនី ពណ៌ខ្មៅ យ៉ាងស៊ិចស៊ី ស៊ីអារម្មណ៍ បញ្ចេញសាច់សខ្ជី​ និងបង្អួតដងខ្លួនដ៏ស្លីមស្រលូន មើលទៅមិនសាកសមជា អ្នកម្ដាយកូនមួយទេ។អ្វីដែលរឹតតែ គួរឲ្យចាប់អារម្មណ៍នោះគឺ តាមរយៈរូបភាពមួយសន្លឹកនោះ នាងបានអមមកជាមួយសារ មានអត្ថន័យចាក់ដោតថា៖គ្រាន់តែឃើញរូបភាព និងសារមានអត្ថន័យ ជ្រាលជ្រៅបែបនេះភ្លាម មានប្រិយមិត្តមិនតិចនាក់នោះទេ គាំទ្រចំពោះអ្វីដែល នាងបានបញ្ចេញមតិ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ​ និងកូនស្រី
ក្រុមគ្រួសាររបស់គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ ក្នុងឈុតប៊ីគីនីពណ៌ខ្មៅ