ភ្លៀងធ្លាក់ជោគជាំ បណ្តាលឱ្យមានគ្រោះទឹកជំនន់ លិចខេត្តស៊ីឈួន សម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ (មានវីដេអូស្តែងៗ)

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៥:៤៤
ចិន៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ ១០នាក់ និង ៣៥នាក់ទៀតកំពុងបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ លិចខេត្តស៊ីឈួនកាលពីថ្ងៃអង្គារកន្លងទៅនេះ។យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃអង្គារមានភ្លៀងធ្លាក់យ៉ាងជោគជាំ បណ្តាលឱ្យមានការរអិលបាក់ដី និងគ្រោះទឹកជំនន់លិចលង់ខេត្តស៊ីឈួន។ គ្រោះធម្មជាតិដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សអស់ ១០នាក់ ដោយក្នុងនោះមាន៦នាក់រងរបួសស្រាល ៣នាក់រងរបួសធ្ងន់ ៣៥នាក់បាត់ខ្លួន។ វាក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែង និងអគារអស់ជាច្រើនខ្នងផ្សេងទៀត។នៅក្នុងថ្ងៃដដែល ក្រុមអ្នកជួយសង្រ្គោះបានជួយជម្លៀសមនុស្សជាង ៣៤,០០០នាក់ទៅទីទួលមានសុវត្ថិភាពផងដែរ។បច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះបាននិងកំពុងបន្តបេសសកម្មជួយសង្រ្គោះមនុស្ស និងស្វែងរកអ្នកបាត់ខ្លួនក្នុងគ្រោះធម្មជាតិក៏កាចសាហាវមួយនេះផងដែរ៕
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ