ធុញនឹងធ្វើស្ទាយ៍សុភាពបុរស ដល់ចេញបទថ្មីលើកនេះ Charlie Puth កោរសក់ស្ទាយ៍Bad Boyម្តង ស្ទាវកប់!

អាមេរិក៖ កន្លងមក ប្រិយមិត្តគាំទ្រទូទាំងពិភពលោក តែងតែចាប់អារម្មណ៍ឃើញថា តារាចម្រៀងប្រុសល្បីឈ្មោះលោក Charlie Puth ម្ចាស់បទ «Attention»រូបនេះ តែងតែនិយមចូលរួមតុបតែងខ្លួនបែបសាមញ្ញៗ ជាមួយនឹងម៉ូតសក់បែបសុភាពសមរម្យ ប៉ុន្តែសង្ហាគួរឲ្យទាក់ទាញមន្តស្នេហ៍។ដោយឡែក ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសវ័យ២៧ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានបញ្ចេញនូវ MV បទចម្រៀងថ្មីមួយចំណងជើងថា «I Warned Myself» នៅលើYoutube។ជាការពិតណាស់ នៅក្នុងMV បទចម្រៀងមួយបទនេះបានឲ្យឃើញថា លោក Charlie Puth បានផ្លាស់ប្តូរម៉ូតសក់ថ្មីមកជាខ្លីស្ទើរតែកោរត្រង៉ោល ឬគេនិយមហៅបានថា ជាម៉ូតសក់បែប Bad Boy ដែលមើលទៅលោកគឺមានភាពប្លែកភ្នែកសង្ហាម៉្យាងផងដែរ។យ៉ាងណាមិញ បើទោះបីជាម៉ូតរបស់លោក Charlie Puth លើកនេះ មានការចំឡែកមិនទាន់ស៊ាំភ្នែកអ្នកគាំទ្រយ៉ាងណក្តី ប៉ុន្តែពួកគេក៏បានបង្ហាញពី ការពេញចិត្តជាមួយនឹង ការផ្លាស់ប្តូរស្ទាយ៍តុបតែងថ្មីរបស់ Charlie ផងដែរ៕   
Charlie Puth ម៉ូតសក់កាលពីមុន
Charlie Puth ម៉ូតសក់កាលពីមុន
Charlie Puth ជាមួយម៉ូតសក់ថ្មី
Charlie Puth ជាមួយម៉ូតសក់ថ្មី
Charlie Puth ជាមួយម៉ូតសក់ថ្មី
Charlie Puth ជាមួយម៉ូតសក់ថ្មី
Charlie Puth ជាមួយម៉ូតសក់ថ្មី