មកមើលស្ទាយ៍តែងខ្លួនប្លែកៗពី Cardi B ធានាថាគ្មានអ្នកហ៊ានធ្វើតាម!

បរទេស៖ តារារ៉េបស្រីល្បីឈ្មោះនាងCardi B ដែលភាគច្រើនប្រិយមិត្តប្រាកដជាបានស្គាល់នាងច្បាស់ ព្រោះតារារូបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយទេពកោសល្យក្នុងរ៉េបដ៏ប៉ិនប្រសព្វរបស់នាង។ ទៀតសោតCardi B តែងតែមានអ្វីថ្មីជានិច្ច មិនថាស្ទាយ៍ក្នុងការនិយាយស្តី ការច្រៀង ស្ទាយ៍តុបតែងខ្លួនរបស់នាង គឺត្រូវតែប្លែក និងខុសគេជានិច្ច។ ប៉ុន្តែអ្វីដែលគូរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត​នោះគឺ ស្ទាយ៍ស្លៀកពាក់ ប្លែកខ្លាំងសឹងតែគ្មានអ្នកហ៊ានស្លៀកតាម។ មិនត្រឹមតែស្ទាយ៍ប្លែកទេ សូម្បីតែពណ៌ក៏ឆើតចាំងភ្នែកដែរ ពេលស្លៀកមកលេចធ្លោជាងគេជាងឯងតែម្តង។ យ៉ាងណាមិញ បើទោះបីជារូងរាងមិនស្គមស្រឡូនស្អាត ប៉ុន្តែCardi Bហាក់ដូចជាមានភាពជឿជាក់ខ្លាំង រាល់ពេលឈុតរឹបរាង ឬឈុតខ្ចីបញ្ចេញសាច់។ ជាពិសេសនៅពេលថតរូបម្តងៗ នាងកាច់រាងមិនចាញ់តារាម៉ូដែលនោះទេ៕​ចង់ដឹងថាការលេងខ្លួនរបស់នាង ប្លែកយ៉ាងណានោះ តោះ!ទៅទស្សនារូបភាពខាងក្រោម៖
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B