Salah ដាក់ប៉ុន្មានម៉ាត់នេះមានន័យណាស់!! ក្រោយ Neville ថា Salah នឹងចាកចេញពី Liverpool សាម៉ីខ្លួនចេញមុខឆ្លើយតប

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៦:២៨
អង់គ្លេស៖ ខ្សែប្រយុទ្ធ Mohamed Salah បានឆ្លើយតបថាគេសប្បាយចិត្តនៅជាមួយ Liverpool ក្រោយវីរបុរសរបស់ Manchester United លោក Gary Neville និយាយថាគេនឹងចាកចេញពី Liverpool។ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្របខណ្ឌ Premier League ក្រោយផ្លាស់ពី Roma ក្នុងតម្លៃ ៣៧លានផោន។ ជាមួយគ្នានេះ Salah ត្រូវបានក្លិបយក្សនៅអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ចង់បាន ហើយ Neville ក៏បានបង្ហាញនូវការគិតរបស់ខ្លួនថាកីឡាករវ័យ ២៧ឆ្នាំនេះនឹងចាកចេញពី Liverpool នៅ ១២ខែទៀត។
លោកGary Neville
យ៉ាងណាមិញ Salah បានឆ្លើយតបវិញថាគេសប្បាយចិត្តជាមួយនឹងហង្សក្រហម Liverpool ដោយបាននិយាយប្រាប់សារព័ត៌មាន CNN ដូច្នេះថា៖
កីឡាករMohamed Salah