មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! ថៃចូលមួយជង្គង់ ដេកស្អាត (មានវីដេអូ)

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៦:៥៣
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កីឡាករជួរមុខរបស់កម្ពុជា ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រោម ហ៊ីម សេរី បានយកឈ្នះកីឡាករថៃ ម៉ងដាំ ដោយផ្ដួលថៃឲ្យសន្លប់ក្នុងទឹកទី៣។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេស ដោយមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ។ ចូលដល់ទឹកទី២ ហ៊ីម សេរី ចាប់ផ្ដើមទាត់ធ្ងន់ៗទៅលើកីឡាករថៃ ខណៈកីឡាករថៃក៏មិនបង្អង់ក្នុងការសងមកវិញផងដែរ។ យ៉ាងណាមិញ ចូលដល់ទឹកទី៣ កីឡាករទាំងពីរចាប់ផ្ដើមប្ដូរស្ទាយ៍នៃការវ៉ៃពីការទាត់មកលេងជង្គង់វិញ ហើយមិនទាន់ចប់ទឹកស្រួលបួលផង កូនសិស្សរបស់លោកគ្រូ មាស សុគ្រី បានវាយជង្គង់ទៅលើកីឡាករថៃឲ្យសន្លប់តែម្ដង៕ចង់ឃើញថា កីឡាកររហស្សនាមមាឌល្អិតចិត្តធំ ហ៊ីម សេរី ប្រើជង្គង់វាយទៅលើកីឡាករថៃ ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖