ចាំដាណេ តារាកំប្លែងក្នុងក្រុមនាយក្រឹមទេ? បាត់មុខយូរ ស្អាតជាងមុន

ភ្នំពេញ៖ ប្រហែលជាគ្រប់គ្នា បានស្គាល់ ពីតារាកំប្លែងស្រី ស្ថិតក្នុងក្រុមនាយក្រឹម អ្នកនាង ដាណេ ដែលជាតារាកំប្លែងម្នាក់ ក៏មានឈ្មោះបោះសម្លេងផងដែរ នៅក្នុងពិភពសិល្បៈ។ ប៉ុន្តែក្រោយមក អ្នកនាង ហាក់ដូចជា ដកខ្លួនមួយរយៈ ទើបតែពេលនេះទេ អ្នកនាង ក៏ចូលប្រឡូកជាថ្មី ឡើងវិញ។ប៉ុន្តែងាកទៅមើលរូបសម្រស់របស់ តារាកំប្លែងរូបនេះវិញ ហាក់ដូចជា កាន់តែស្រស់ស្អាត ជាមួយនឹងការធ្វើខ្លួន បែបយុវវ័យបន្តិច បែបវ័យជ្រេ បន្តិច ដែលមើលទៅ ពិតជាសាកសមនឹងអ្នកនាងខ្លាំងណាស់។ ក្នុងនោះ ហ្វេនក៏សរសើរថា សម្រស់របស់ដានេ ខុសប្លែកពីក្នុងទូរទស្សន៍ត្រង់ថា ក្រុមការងារតម្រូវឲ្យ នាងស្លៀកតែសំពត់វែងៗ អាវរលុង ឲ្យសមនឹងតួកំប្លែង ឬតួក្នុងស្រុកភូមិស្រែចម្ការ វាខុសជាមួយនឹងជីវិតឯកជន ដែលនាងឡូយឆាយ មិនចាញ់ តារាផ្សេងៗប៉ុន្មានទេ។គួរបញ្ជាក់ផងដែរថា សមាជិកក្រុមកំប្លែង នាយក្រឹម ដែលនិយាយពីតារាកំប្លែងស្រី សុទ្ធតែមានរូបសម្រស់ស្រស់ស្អាត ទាំងអស់ ហើយក៏សុទ្ធតែមានសមត្ថភាពនៅក្នុងការសម្តែងដូចៗគ្នា ដូចជា អ្នកនាង ដាណេ យ៉ាងដូច្នោះដែរ៕

តារាកំប្លែង ដាណេ
តារាកំប្លែង ដាណេ
តារាកំប្លែង ដាណេ
តារាកំប្លែង ដាណេ
តារាកំប្លែង ដាណេ
តារាកំប្លែង ដាណេ