ក្ដៅៗ!! ខ្សែប្រយុទ្ធជប៉ុន Kubo ចាកចេញពី Real Madrid ប៉ុន្តែបន្តលេងនៅអេស្ប៉ាញ

  • សុក្រ ២៣ សីហា, ២០១៩ ០៨:៣៩
អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានព្រមព្រៀងក្នុងការផ្ទេរខ្សែប្រយុទ្ធវ័យក្មេងជប៉ុនកីឡាករ Takefus Kubo ទៅឲ្យក្លិប Real Mallorca។
កីឡាករ Kubo ផ្លាស់ទៅលេងឲ្យReal Mallorca
Kubo នឹងត្រូវបង្ហាញខ្លួនឲ្យ Real Mallorca ដែលជាក្លិបទើបតែឡើងមកពីក្របខណ្ឌលំដាប់ទីពីរ LaLIga Santander នៅរដូវកាលថ្មីនេះ។ តាមពិតទៅខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរូបនេះ គ្រោងនឹងចំណាយរដូវកាល ២០១៩-២០២០ ជាមួយនឹង Real Madrid Castilla នោះទេ ប៉ុន្តែក្លិបមានមូលដ្ឋាននៅទីក្រុង Real Madrid ចង់ឲ្យគេបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូល ទើបយល់ព្រមឲ្យគេចាកចេញក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករ Kubo
គួរបញ្ជាក់ផងដែរថា Kubo បានក្លាយជាកីឡាករជប៉ុនទី៣ហើយដែលលេងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Mallorca បន្ទាប់ពីកីឡាករ Yoshito Okubo និង Akihito Ienaga៕