វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ!

រឿងជ្រុះ​សក់ ជាក្តីកង្វល់ទូទៅ ដែល​បច្ចុប្បន្នមិន​ថា​ក្មេងមិន​ថា​ចាស់ ងាយ​ប្រឈម​បញ្ហា​ជ្រុះ​សក់ណាស់។ គ្នា​យើង​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ គួរ​ដឹង​ពី​វិធី​ខ្លះៗបែប​ធម្មជាតិ អាច​ឲ្យ​ថែរក្សា​សក់​អ្នក​ឲ្យ​​មាន​សុខ​ភាព​ល្អ​ឡើង​វិញ តាម​រយៈ​ពពួក​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សក់​យើង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ក្នុង​អត្ថបទ​​នេះពី​ពពួក​វីតាមីន និងសារធាតុ​រ៉ែ​ទាំង​នេះ។១- វីតាមីនចាំបាច់– វីតាមីនប៊ីយូទីន (Biotin)៖ ប៊ីយូទីន ​គឺ​ជា​វីតាមីនសំខាន់​បំផុត​ ជួយ​ធ្វើ​ឲ្យ​សក់​មាន​ភាព​រឹង​មាំ។ វិតាមីននេះ ​ស្ថិត​នៅ​ក្នុង​ក្រុម​វីតាមីន B Complex ​ជួន​កាល​ត្រូវ​បាន​គេ​ហៅ​ថា ​វីតាមីន H។ ប៊ីយូទីន​ អាច​ជួយ​ឲ្យ​សក់​​កាន់​តែ​មាន​សុខ​ភាព​ល្អ​ ​បង្កើន​ភាព​រស់​រវើក និង​ប្រឆាំង​ពី​ភាព​ស្ងួតនៃសក់។ វីតាមីនប្រភេទ​នេះ អាចជួយ​ការពារ​បញ្ហា​បែក​ចុង ​ក៏​ដូច​ជា​ជួយ​ផលិតជាតិ Keratin ដែល​ជា​សមាស​ធាតុ​ចម្បង​ ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​បាន។ បញ្ហា​​ជ្រុះ​សក់ ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​បង្ហាញ​ថា ​យើង​​ត្រូវ​ការវីតាមីន​ប៊ីយូទីនបន្ថែម ដោយ​អាច​រក​បាន​​ពី​​អាហារមួយ​ចំនួន​​ដូច​ខាង​ក្រោម៖
- អង្ករ​សម្រួប
- សណ្តែក​បៃតង
- សណ្តែក Lentils
- ដំបែ​ស្រាបៀរ– វីតាមីន E៖ យើង​ធ្លាប់​ដឹង​ថា ​វីតាមីន​ E ជា​វីតាមីន​​ល្អ​សម្រាប់​ស្បែក​ ប៉ុន្តែ​​ក៏​មាន​គុណ​ប្រយោជន៍​ច្រើន​ ​ជួយដល់​ជំរុញសក់​​ដុះ​ថ្មី​ ដោយ​បង្កើន​នូវ​ការ​ស្រូប​យក​អុក​ស៊ី​ហ្សែន​ទៅ​ក្នុងសរសៃសក់ ដូច្នេះ​ហើយ​វីតាមីន​នេះ ​អាច​ការពារ​ពី​ការ​ជ្រុះ​សក់​បាន។ យើង​អាច​បន្ថែម​វីតាមីន E តាម​ការ​លេប​ថ្នាំ​វីតាមីន​ E ដោយ​ផ្ទាល់ ឬ​បាន​ពី​ក្នុង​អាហារ​ដូច​ជា៖
- គ្រាប់​ធញ្ញជាតិ
- បន្លែ​បៃតង
- ផ្លែឈើ​មួយ​ចំនួន។
ត្រូវ​ប្រយ័ត្ន​ នៅ​ពេលប្រើ​វីតាមីន​ E បន្ថែម ព្រោះ​ញ៉ាំ​បន្ថែម​វីតាមីន​ E ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​បាន។
– វីតាមីន A៖ វីតាមីន​ A ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សារធាតុ​ Retinol ដោយ​មុខ​ងារ​សំខាន់ ​ជួយ​ដល់​សុខ​ភាព​ភ្នែក ប៉ុន្តែ​​ក៏​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំ​ទូលាយ​ ដើម្បី​ជួយ​ដល់​សុខ​ភាព​សក់​ដូច​គ្នា។ វីតាមីន A ​ជួយ​ផលិត​ជាតិ​ខ្លាញ់​​មាន​សុខ​ភាព​ល្អ អាច​ការពារ​សក់​មិន​ឲ្យ​ស្ងួត និង​បែកចុង ហើយយើង​​អាច​រក​បាន​ពី​អាហារ​ដូច​ជា៖
- ដំឡូង​ផ្អែម​​ឆ្អិន- ការ៉ុត​ឆ្អិន
- បន្លែ​ស្លឹក​បៃ​តង​ក្រមៅ
- ល្ពៅ។២- សារធាតុរ៉ែសំខាន់ៗ– ស័ង្កសី៖ ស័ង្កសី​ ជា​សារ​ធាតុ​រ៉ែ​ចាំបាច់​សម្រាប់​រាងកាយ​ ជួយ​ដល់​ឃាន​វិញ្ញាណ បង្កើត DNA ក៏​ដូច​ជា​ប្រូតេអ៊ីន ក្នុង​រាង​កាយ។ ​ញ៉ាំ​ជាតិ​ស័ង្ក​សី​ក្នុង​កម្រិត​មធ្យម​ អាច​ជួយ​ឲ្យ​សក់មាន​សុខ​ភាព​ល្អ និង​រឹង​មាំ ហើយ​យើង​អាច​រក​ស័ង្ក​សី​ពី​ថ្នាំ​បំប៉ន​មួយ​ចំនួន ឬ​នៅ​ក្នុង​អាហារ​ដូច​ជា៖
- សណ្តែក​ដី​លីង
- សាច់​ចៀម​​ឆ្អិន
- សូកូឡា​ខ្មៅ
- គ្រាប់​ល្ង
- ថ្លើម​គោ
- សាច់​គោ
- អយស្ទ័រ។– ម៉ាញ៉េស្យូម៖ រាង​កាយយើង ត្រូវ​ការ​សារជាតិ​ម៉ាញ៉េស្យូម​ដើម្បី​ធ្វើ​ការ ហើយការ​ញ៉ាំ​អាហារ​មាន​ជាតិ​ម៉ាញ៉េស្យូម​ច្រើន ​អាច​ជួយ​ឲ្យ​សក់​របស់​​រឹង​មាំ និង​មាន​សុខ​ភាព​ល្អ​បាន ខណៈ​អាហារសម្បូរ​ជាតិ​ម៉ាញ៉េស្យូម​មាន ត្រី សណ្តែក គ្រាប់​ពូជ​ផ្សេង​ៗ​ទៀត ផ្លែ​បឺរ រុក្ខជាតិ​ក្រៀម និង​គ្រឿង​ទេស។– ជាតិដែក៖ ជាតិ​ដែក​ មិន​ត្រឹម​តែ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​សម្រាប់​សុខ​ភាពយើង​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សក់​ដុះ​លឿន និង​វែង​ទៀត​ផង។ ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​រក​មើល ​ថា​តើ​រាង​កាយយើង​មាន​ផ្ទុក​ជាតិ​ដែក​គ្រប់​គ្រាន់​ដែរ​អត់? បើ​រាង​កាយខ្វះ​ជាតិ​ដែក គួរ​តែ​ស្វែង​រក​ផលិតផល​ថែរក្សា​សក់​ណា​សម្បូរ​​ជាតិ​ដែក ឬ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ដើម្បី​ជា​ជំនួយ។ ជាតិ​ដែក​ ក៏​អាច​ទទួល​បាន​​​ពី​អាហារ​ដូច​ខាង​ក្រោម៖ សាច់​គោ ត្រកួន គ្រាប់​ល្ពៅ ល្ពៅ​ squash លៀស​សមុទ្រ អយ​ស្ទ័រ និង​មើម​ដំឡូង។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet