នោះវីវរហើយ!! Unai Emery ចង់ឲ្យជម្រើសជាតិអាល្លឺម៉ង់រូបនេះចេញពី Arsenal ឲ្យបានឆាប់បំផុត

  • សុក្រ ២៣ សីហា, ២០១៩ ០៩:៥២
អង់គ្លេស៖ លោក Unai Emery បានបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងហោចណាស់ក៏មានកីឡាករ ២រូបដែរដែលនឹងចាកចេញពី Arsenal ឲ្យបានមុនទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ ហើយក្នុងនោះមានម្នាក់ជាជម្រើសជាតិអាល្លឺម៉ង់ដែលជួយឲ្យអាល្លឺម៉ង់ឈ្នះពាន FIFA World Cup 2014។
លោកUnai Emery
កីឡាករទាំងពីររូបនោះរួមមាន ខ្សែការពារ Shkodran Mustafi និងខ្សែបម្រើជម្រើសជាតិអេហ្ស៊ីប Moahamed Eleney។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Unai Emery បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះកីឡាករទាំងពីររូបនេះ​ ដោយនិយាយថា៖
កីឡាករ Mohamed Eleny និង Mustafi
គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះក្លិបកាំភ្លើងធំ Arsenal បាននាំចូលកីឡាករថ្មីៗដូចជា Nicolas Pepe, William Saliba, Kieran Tierney, David Luiz, Gabriel Martinelli និង Dani Ceballos៕