មិនសរសើរមិនបាន! អ្នកនយោបាយនូវែលសេឡង់ម្នាក់ បំបៅទឹកដោះគោឲ្យទារក ក្នុងកិច្ចប្រជុំសភា (មានវីដេអូ)

នូវែលសេឡង់៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ មានកិច្ចប្រជុំសភាមួយនៅក្នុងប្រទេសនូវែលសេឡង់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ប្រភពបានឲ្យដឹងថា អ្នកនយោបាយលោក Trevor Mallard បានជួយបីនិងបំបៅទឹកដោះគោឲ្យទារកទើបតែកើតបាន១ខែ ជំនួសឲ្យសមាជិកសភាម្នាក់ឈ្មោះថា លោក Tatimti Coffey ដែលជាឪពុករបស់ទារកកំពុងធ្វើកិច្ចពិភាក្សាក្នុងកិច្ចប្រជុំសភា។យោងតាមរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយគណនីផ្ទាល់របស់លោក Trevor Mallard បានសរសេរថា៖
លោក Trevor Mallard និងទារក
លោក Trevor Mallard និងទារក
នៅក្នុងវីដេអូមួយដែលបានបង្ហាញលោក Trevor Mallard កំពុងបំបៅទឹកដោះគោឲ្យទារក ខណៈពេលខ្លួនគាត់ផ្ទាល់កំពុងស្ដាប់ការពិភាក្សារបស់សមាជិកសភាផ្សេងៗទៀតផងដែរ។ក្រោយពីបានបង្ហោះរូបភាព នៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនបានកោតសរសើរពីលោក Trevor Mallard ដែលមានទឹកចិត្តជាឪពុកចេះថែទាំទារក។ ចំណែកមួយចំនួនទៀតបាននិយាយថា ប្រទេសនូវែលសេឡង់អាចជាប្រទេសដ៏តូចមែន ប៉ុន្ដែតែងតែមានអ្វីល្អៗសម្រាប់ឲ្យប្រទេសដ៏ទៃទៀតយកគំរូតាម៕ សូមទស្សនាវីដេអូខាងក្រោម៖