វីវរហើយ! ភ្លើងឆេះព្រៃអាម៉ាហ្សូន បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេញពិភពលោក (មានវីដេអូ)

  • សុក្រ ២៣ សីហា, ២០១៩ ១០:១១
ប្រេស៊ីល​៖៖ មនុស្សម្នាជាច្រើននៅក្នុងពិភពលោកសុទ្ធសឹងតែមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងទាក់ទិនទៅនឹងព្រៃអាម៉ាហ្សូន កំពុងតែទទួលរងការលេបត្របាក់ពីភ្លើងឆេះដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ទិន្នន័យតាមដានពីអង្គការឧតុនិយមពិភពលោកនៅថ្ងៃនេះបានបង្ហាញពីផ្សែង​ខ្មួលខ្មាញ់ដែលហុយចេញរាប់ពាន់គីឡូម៉ែត្រពីព្រៃអាម៉ាហ្សូននៅភាគពាយព្យនៃប្រទេសប្រេស៊ីល ទៅដល់បណ្តាប្រទេសជាច្រើន រហូតដល់ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ និងនៅលើឆ្នេរអាត្លង់ទិក។យោងតាមប្រភពបានឱ្យដឹងថា មានដើមឈើ និងសត្វព្រៃជាច្រើន ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងអណ្តាតភ្លើងដ៏កាចសាហាវនេះ។ ព្រៃអាម៉ាហ្សូន ត្រូវបានចាត់ទុកថាជាសួនរបស់ផែនដី ហើយឧប្បត្តិហេតុដ៏សាហាវនេះពិតជាប៉ះពាល់ទៅដល់ពិភពលោកនិងធ្វើឱ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង។ស្របពេលគ្នានេះដែរ ក៏មានអង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកអភិរក្សបរិស្ថាន បានចោទប្រកាន់រដ្ឋាភិបាលប្រេស៊ីល ថាពុំមានវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេស។ប៉ុន្តែលោក​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro បានច្រានចោលនូវការចោទប្រកាន់ទាំងនោះ ហើយលោកក៏បានចោទពួកអង្គការក្រៅរដ្ឋាភិបាលថាគឺជាអ្នកនៅពីក្រោយខ្នងការដុតបំផ្លាញព្រៃអាម៉ាហ្សូន ក្នុងគោលបំណងមានចេតនាកាត់បន្ថយប្រាក់ជំនួយ និងចង់រករឿងរដ្ឋាភិបាលតែប៉ុណ្ណោះ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតផ
ផែនទីព្រៃអាម៉ាហ្សូន
រូបភាពនៅកន្លែងកើតហេតុ