ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ?

ជំងឺរលាក​ថ្លើម គឺ​មាន​ច្រើន​ប្រភេទណាស់ ហើយ​ក៏​ងាយ​ឆ្លងពី​ម្នាក់ទៅម្នាក់​ដូច​គ្នា ហេតុនេះគ្រប់​គ្នា​គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច ខណៈ​ជំងឺ​រលាក​ថ្លើមឧស្សាហ៍​កើត​មាន​បំផុត គឺ​ប្រភេទ A, B និង​ C។ យ៉ាង​ណារលាក​ថ្លើម​ប្រភេទ A អាច​ព្យាបាល​ជា​សះស្បើយ ប៉ុន្តែ​បើប្រភេទ B និង​ C វិញ ជាជំងឺរ៉ាំរ៉ ពិបាក​ព្យាបាល​ជា​សះស្បើយ​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើងពី​ភាព​ខុស​គ្នា​រវាង​ជំងឺ​រលាកថ្លើមប្រភេទ B និង C ឲ្យ​បាន​ដឹង។១- ជំងឺរលាកថ្លើម Bជំងឺ​រលាក​ថ្លើម​ B អាច​មាន​ជា​ស្ថាន​ភាពជំងឺ​​ធ្ងន់​ធ្ងរ ឬ​រ៉ាំរ៉ៃ ហើយ​គ្នា​យើង​​ស្ទើរ​តែ​ទាំង​អស់កើត​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ស្រួច​ស្រាល​ និង​អាច​វិវត្ត​ទៅ​ជា​ស្ថាន​ភាព​រ៉ាំរ៉ៃ។ ជំងឺរលាក​ថ្លើម​ប្រភេទ B ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មូល​ហេតុ​​នាំ​ឲ្យ​មានជំងឺថ្លើម​រ៉ាំរ៉ៃ ​ដូច​ជា ​ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម និងមហារីកថ្លើម ដែល​អាច​ឆ្លង​តាម​វត្ថុរាវ​ចេញ​ពី​ខ្លួន​​ជំងឺដូច​ជា ​ឈាម ឬ​ទឹក​កាម ទឹក​រងៃ​ជាដើម ទោះ​​ក្នុង​កម្រិត​តិច​តួច​ក៏​ដោយ។ លើស​ពី​នេះ​ទៀត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ឆ្លង​បាន​តាម​រយៈកត្តា​មួយ​ចំនួន​ទៀត​ដូច​ជា៖
– ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ
– រួម​ភេទ​ជាមួយ​ដៃគូ​មាន​ជំងឺ​ ដោយមិន​បាន​ការ​ពារ
– ចែក​រំលែក​ឧបករណ៍​ប្រើ​ប្រាស់រួម​គ្នា ​ដែល​​មាន​ប្រឡាក់​ឈាម​អ្នក​មានជំងឺ
– ចែក​រំលែក​នូវ​វត្ថុ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ជាមួយ​អ្នក​មានជំងឺ ដូច​ជា ​ច្រាស​ដុស​ធ្មេញ កន្សែង​ជា​ដើម
– រស់​នៅ​ក្នុង​តំបន់​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​មេរោគ។ជា​ធម្មតា​គ្រូពេទ្យ​​នឹង​​ស្នើ​សុំធ្វើ​តេស្ត​បញ្ជាក់ ​ដើម្បី​រក​ពី​អង់ទីករ​ពិសេស ឬ​អង់ទី​ហ្សែនជំងឺ​​រលាក​ថ្លើម B (Hepatitis B antigen) ដែល​មាន​នៅ​ក្នុង​ខ្លួនយើង។ ដើម្បី​ការ​ពារ​ជំងឺ​ យើង​​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់​សាំង​ ដើម្បី​បងា្ករ​ពី​ជំងឺរលាក​ថ្លើម B។ ក្នុង​ករណីយើង​​មាន​ជំងឺរលាក​ថ្លើម​ស្រួច​ស្រាល​ គឺ​មិន​មាន​ថ្នាំ​​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នោះ​ទេ អ្វីយើង​អាច​​ធ្វើបាន​ ​មាន​តែ​ការថែទាំ​តែ​ប៉ុណ្ណោះ ឯ​ចំពោះ​គ្នាមានជំងឺ​​រ៉ាំរ៉ៃ​វិញ​ គ្រូពេទ្យ​នឹង​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ជា​ប្រចាំ ឬ​ការ​ប្រើ​ថ្នាំ។២- ជំងឺរលាកថ្លើម Cជំងឺរលាក​ថ្លើម C ខុស​ពី​រលាក​ថ្លើម​ប្រភេទ B ឬ A ដោយ​សារ​វា​អាចលេច​ចេញ​រោគ​សញ្ញា ឬ​គ្មាន​រោគសញ្ញា​អ្វី​ទាំង​អស់។ រលាក​ថ្លើមប្រភេទ C ​អាច​កើត​មាន​រយៈពេល ២-៣ ​សប្តាហ៍​ រហូត​ដល់​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ហើយ​ក៏​ជា​មូល​ហេតុ​នៃ​ការ​កើតជំងឺមហារីកថ្លើម និង​តម្រូវ​ឲ្យ​​ប្តូរ​ថ្លើមទៀត​ផង។ ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​តាម​ឈាម​មាន​មេរោគ​ ខណៈ​កត្តា​ប្រឈម​ខ្លាំង យើង​​​ក៏​អាច​ឆ្លង​ជំងឺរលាក​ថ្លើម C នៅ​ពេល​​ប្រើ​ឧបករណ៍​រួម​គ្នា​ជាមួយ​អ្នក​មានជំងឺ ឬ​រស់​នៅ​កន្លែង​ងាយ​ឆ្លង​មេរោគ។ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យជំងឺ​នេះបាន ​គ្រួពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម ​ដើម្បី​រក​ពី​មេរោគ​រលាក​ថ្លើម C (Hepatitis C RNA)។គ្នា​យើង​មាន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ C មិន​អាច​ចាក់​វ៉ាក់​សាំង​បាន​ទេ​ ព្រោះ​មិន​មាន​វ៉ាក់​សាំង​ទេ​សម្រាប់​ជំងឺរលាក​ថ្លើម​ប្រភេទ C នេះ ហេតុនេះ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺ​ផ្អែក​លើ​ប្រភេទ​មេរោគ ដោយ​ការ​ប្រើ​ថ្នាំ​ដើម្បីកម្ចាត់មេរោគ​ចេញ​ពី​ប្រព័ន្ធ​ការ​ពារក្នុង​ខ្លួន​យើង។ លើស​ពី​នេះ​ទៀត យើង​​អាច​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ក្នុង​ពេល​តែ​មួយ ហើយ​ក្នុង​ករណី​ខ្លះ​ ជំងឺ​រលាក​ថ្លើម​ប្រភេទ C ក៏​អាច​ព្យាបាល​ជា​បាន​ទាំង​ស្រុង។ នៅ​ពេល​សម្គាល់​ឃើញ​រោគ​សញ្ញា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។ ​គួរយក​ចិត្ត​ទុក​ដាក់​លើ​របៀប​រស់​នៅ​មាន​សុខ​ភាព​ល្អ​ ដើម្បី​ការពារ​ថ្លើម​​ពី​ការ​ខូច​ខាត​ផ្សេង​ៗ​ ដូច​ជា​ ចៀស​វាង​ផឹក​​ជាតិ​អាល់​កុល ញ៉ាំ​អាហារ​មាន​សុខ​ភាព​ល្អ ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ និង​រស់​នៅ​ក្នុង​ជីវិត​​មាន​ផា​សុក​ភាព។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet