Pique ច្បាស់ក្នុងចិត្តថាម្នាក់នេះនឹងដើរចេញពី Barcelona បើសិន Neymar ត្រឡប់មកវិញ

  • សុក្រ ២៣ សីហា, ២០១៩ ១៤:០៦
អេស្ប៉ាញ៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថាអាចនឹងមានភាគរយខ្ពស់នាំយកខ្សែប្រយុទ្ធ Neymar JR មកវិញ ប៉ុន្តែទាក់ទងនឹងបញ្ហានេះក៏មានរឿងរ៉ាវខ្លះផងដែរ។
កីឡាករ Neymar
ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona តែងតែផ្ដល់ឱកាសដល់យុវជនក្នុងការបង្ហាញសមត្ថភាពជាមួយក្រុមធំ ប៉ុន្តែការផ្ដល់ឱកាសនេះអាចនឹងត្រូវកាត់បន្ថយបើសិនជាជម្រើសជាតិប្រេស៊ីល Neymar ត្រឡប់មកវិញ។ Don Balon បានរាយការណ៍ថាកីឡាករខ្សែប្រយុទ្ធ Abel Ruiz ដែលលេចធ្លោនៅ Barcelona B អាចនឹងមានឱកាសបង្ហាញខ្លួនលើទីលានបានច្រើនជាមួយ Abel Ruiz។ យ៉ាងណាមិញ បញ្ហារាំងស្ទះនោះគឺការមកដល់របស់ខ្សែប្រយុទ្ធបារាំង Antoine Greizmann ហើយបន្ថែមលើសពីនោះបើសិនជា Neymar ត្រឡប់មកវិញមែននោះបានធ្វើឲ្យ Ruiz មានឱកាសស្ដួចស្ដើងក្នុងការលេង និងធ្វើឲ្យគេមានបំណងក្នុងការចាកចេញ។
កីឡាករAbel Ruiz
ក្លិបរួមលីគ Valencia ត្រូវបានដឹងថាមានការចាប់អារម្មណ៍ចង់បាន Ruiz ខណៈខ្សែការពារ និងជាជើងចាស់របស់ Barcelona កីឡាករ Garard Pique ជឿថាក្លិបរបស់ខ្លួនអាចនឹងបាត់បង់កីឡាករវ័យក្មេងពេញដោយទេពកោសល្យ Ruiz។
កីឡាករGarard Pique
ជាមួយគ្នានេះ Barcelona មិនមានបំណងក្នុងការលក់ Ruiz នោះទេ ដោយអាចនឹងឲ្យគេចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីក្រេបជញ្ជក់យកបទពិសោធន៍ និងត្រឡប់មកជួយ Barcelona វិញ៕
កីឡាករ Abel Ruiz