សម័យកាលប្រែប្រួល! មនុស្សម្នាចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង

ថៃ៖ ជាទូទៅនៅពេលមនុស្សម្នាទៅវត្តអារាម យើងតែងសង្កេតឃើញថា ពួកគេរមែងយកផ្កា ផ្លែឈើ ឬក៏អាហារដើម្បីទៅថ្វាយព្រះជាដើម។ ប៉ុន្តែសម័យកាលនេះ សង្គមប្រែប្រួល មនុស្សម្នាចាប់ផ្តើមបែកគំនិតធ្វើរឿងថ្មីៗជានិច្ច។ជាក់ស្តែង នៅក្នុងប្រទេសថៃ ប្រជាពលរដ្ឋចាប់ផ្តើមយកតែគុជទៅវត្តអារាម ដើម្បីថ្វាយព្រះ ហើយការធ្វើបែបនេះពិតជាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង។យោងតាមទំព័រហ្វេសប៊ុកថៃមួយបានបង្ហោះកាលពីពេលថ្មីៗ ទាក់ទិនទៅនឹងប្រជាជនថៃជាច្រើននាំគ្នាយកតែគុជទៅថ្វាយព្រះទៅវិញ។គួរឱ្យដឹងផងដែរថា វប្បធម៌របស់ថៃគឺមានភាពប្រហាក់ប្រហែលគ្នាទៅនឹងខ្មែរយើងដែរ ពោលគឺ ជាទូទៅ យើងតែងបន់ស្រន់ព្រះឱ្យជួយថែរក្សា និងធ្វើអ្វីមួយឱ្យយើង ហើយយើងក៏ថ្វាយអ្វីមួយទៅដល់ព្រះវិញ។ជាទូទៅ យើងធ្លាប់ឃើញគេយកផ្លែឈើ ផ្កា ឬក៏អាហារនានាទៅថ្វាយព្រះ ប៉ុន្តែយើងមិនដែលឃើញគេយកតែគុជទៅថ្វាយព្រះនោះទេ។ស្របពេលគ្នានេះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននិយាយថា ឱ្យតែការថ្វាយព្រះចេញពីដួងចិត្តបរិសុទ្ធនោះគឺជាការល្អប្រពៃប៉ុន្តែក៏មានអ្នកខ្លះបានសម្តែងការមិនពេញចិត្តទាក់ទិនទៅនឹងការយកតែគុជទៅថ្វាយព្រះផងដែរ៕
ប្រជាជនថៃចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង
ប្រជាជនថៃចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង
ប្រជាជនថៃចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង
ប្រជាជនថៃចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង
ប្រជាជនថៃចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង