សង្ហាគ្រប់ពេល! ឃើញឡើងឆាកលេងខ្លួនប្លែកៗ តែពេលនៅផ្ទះ ខេមរៈ សិរីមន្ត លេងខ្លួនបែបនេះនៅតែសង្ហា!

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត តែងតែបង្ហាញនូវការតែងខ្លួនយ៉ាងស្រស់សង្ហា ប្លែកៗជានិច្ច ស្របពេលដែលបច្ចុប្បន្ននេះវ័យកាន់តែច្រើន យ៉ាងណាក្តី ក៏ប៉ុន្តែការតែងខ្លួនរបស់គឺតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រាប់តែលេចនូវរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញពីការតែងខ្លួនយ៉ាងសាមញ្ញរបស់លោក នៅឯផ្ទះ ខណៈពេលដែលអ្នកគាំទ្រភាគច្រើនបានឃើញ ការតែងខ្លួនរបស់លោកក្នុងឈុតបែបស៊ីវិល័យនៅលើឆាក តែពេលនេះពិតជាប្លែកតែម្តង។ដោយក្នុងនោះលោកបានស្លៀកពាក់យ៉ាងសាមញ្ញា ជាមួយខោ អាវយឺតធម្មតា ដើម្បីនៅផ្ទះជួនជុំគ្រួសារ បន្ទាប់ពីទំនេរពីការងារ ក៏ប៉ុន្តែឃើញថារូបសម្រស់របស់លោក នៅតែសង្ហាខ្លាំង បង្ហាញជាមួយនឹងសាច់ដុំដ៏គួរឲ្យទាក់ទាញតែម្តង។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នា សរសើរដល់លោក ដែលទោះបីជាធ្វើការតែងខ្លួនបែបណាក្តី រូបសម្រស់កាន់តែសង្ហាខ្លាំងឡើង ខណៈពេលដែលវ័យកាន់តែច្រើនឡើង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត ក្នុងឈុតយ៉ាងសាមញ្ញា
លោកខេមរៈ សិរីមន្ត ក្នុងឈុតយ៉ាងសាមញ្ញា
លោកខេមរៈ សិរីមន្ត ក្នុងឈុតយ៉ាងសាមញ្ញា
លោកខេមរៈ សិរីមន្ត ក្នុងឈុតយ៉ាងសាមញ្ញា