ខឹង​មាន​វិបត្តិ​សេ្ន​ហា​មិន​បាន​ដូច​បំណង បែរជា​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់

  • សុក្រ ២៣ សីហា, ២០១៩ ១៣:០៦
រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង មាន​វិបត្តិ​ស្នេហា​បាន​សម្រេចចិត្ត​បញ្ចប់​ជី​វីត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន នៅ​លើដំបូល​ផ្ទះ​ជាន់​ទី​៣ តែ​មិន​បាន​សម្រេច​ក៏​បាន​ហូត​ខ្សែ​ធ្លាក់​មក​ក្រោម​ទាក់​ខ្សែភ្លើង​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍ នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​នេះ នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
សេចក្តីរាយការណ៍​បាន​បន្ត​ថា យុវជន​ដែល​គិត​ខ្លី​ឈ្មោះ ធី ចាន់​តាក់ អាយុ​២៧​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្រាប់តែ​អ្នក​ជិតខាង​ឮ​សំឡេង​ធ្លាក់​នៅ​ផ្នែក​ខាងក្រោយ​ផ្ទះ​ក៏​បាន​នាំ​គ្នា​ទៅ​មើលឃើញ​បុរស​មាន​វិបត្តិ​រូប​នោះ​បាន​ធ្លាក់​ពី​ជាន់​លើ​មក និង​បាន​ទាក់​ខ្សែភ្លើង ។ ក្រោយមក​ទើប​ដឹង​ថា បុរស​រូប​នោះ​ចង​.​ក​សម្លាប់​ខ្លួន ។
តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា យុវជន​រូប​នោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ដែក​ស្មា​ហាល​ខោអាវ ភ្ជាប់​ទៅ​នឹង​ដែក​ពិ​ដាន​ដំបូល​ជាន់​ទី​៣ ហើយ​ក៏​របូត​ដែល​ធ្លាក់​មក​ក្រោយ​ទាក់​នឹង​ខ្សែភ្លើង​ដាច់​រប៉ាត់រប៉ាយ បណ្តាល​អោយ​រង​របួសធ្ងន់ ។ តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ទាក់ទិន​ការ​ចង​.​ក​សម្លាប់​ខ្លួន​ដោយសារ​តែ​យុវជន​រូប​នោះ​មាន​វិបត្តិ​ស្នេហា​ដោយសារ​តែ​ស្រលាញ់​នារី​ម្នាក់​មិន​បាន​ដូច​បំណង ។
តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កន្លង​មក​យុវជន​រូប​នោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់​ដែល​ជា​កូន​អ្នក​ធូរធារ តែ​មិន​បាន​ដូច​បំណង ព្រោះតែ​ឪពុក​ម្តាយ​ខាង​ស្រី​មិន​ពេញចិត្ត ជា​ហេតុ​ធ្វើ​អោយ​យុវជន​រូប​នោះ​មិន​ចង​រស់នៅ ពេល​ដែល​បងប្អូន​ដេក​លង់លក់​ក៏​បាន​ងើបឡើង ទៅ​ចង​.​ក​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច ។ ទោះបីជា​យ៉ាងណា​ក្រុម​គ្រួសារ មិន​បានដឹង​ច្បាស់​ថា ស្នេហា​របស់​យុវជន​នោះ​ឈាន​ដល់​កម្រិត​ណា​នោះ​ទេ​បានជា​គិត​ខ្លី​បែប​នេះ ។ នៅ​ព្រឹក​នោះ​ដែល​ម្ចាស់ផ្ទះ រួច​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ក៏​បាន​នាំ​គ្នា​សែង​ដាក់​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​ផង​ដែរ ៕ 
ប្រភព៖ កោះសន្តិភាព